មេដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំ និងវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី។  លោក To Lam អគ្គលេខាបក្ស និងលោក Donald Trump ប្រធានាធិបតី បានស្វាគមន៍ចំពោះការដែលគណៈប្រតិភូចរចានៃប្រទេសទាំងពីរបានឯកភាពលើសេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិកស្តីពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការមួយប្រកបដោយសមភាព និងតុល្យភាព។

leftcenterrightdel
 
leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក (រូបថត៖ vnanet.vn)

លោក Donald Trump ប្រធានាធិបតី បានវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមសន្យាផ្តល់អាទិភាពចំពោះទំនិញរបស់សហរដ្ឋអាមេរិកនាំចូលទៅកាន់ទីផ្សារវៀតណាម រួមទាំងរថយន្តម៉ាស៊ីនធំផងដែរ។ លោកបានអះអាងថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយពន្ធបដិការលើទំនិញនាំចេញរបស់វៀតណាម ហើយនឹងបន្តសហការជាមួយវៀតណាមក្នុងការដោះស្រាយរាល់ការលំបាកដែលប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើវិស័យដែលភាគីទាំងពីរផ្តល់អាទិភាព។ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និងដកការរឹតបន្តឹងការនាំចេញលើផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក

លោក To Lam អគ្គលេខាបក្ស និងលោក Donald Trump ប្រធានាធិបតី ក៏បានពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងប៉ុន្មានឆ្នាំខាងមុខ។ មេដឹកនាំទាំងពីរបានឯកភាពលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រជុំកម្រិតខ្ពស់ និងគ្រប់កម្រិត ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសលើវិស័យសំខាន់ៗ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់។

ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស បានរំលឹកឡើងវិញនូវការអញ្ជើញលោក Donald Trump ប្រធានាធិបតី និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយមានបំណងចង់ជួបលោក Donald Trump ប្រធានាធិបតី ម្តងទៀត នាពេលខាងមុខ ។ ជាការឆ្លើយ​តបលោក Donald Trump ប្រធានាធិបតី បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្សដែលបានអញ្ជើញលោក ហើយបានសម្តែងនូវបំណងចង់ជួប លោក To Lam អគ្គលេខាបក្ស ម្តងទៀត ក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Duy Hoan