អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម និងអេស្ប៉ាញ
កប.អនឡាញ - នាល្ងាចថ្ងៃទី ៣០ ខែមិថុនា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទអន្តរជាតិលើកទី ៤ ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ (FfD4) និងធ្វើការនៅទីក្រុង Sevilla ប្រទេសអេស្ប៉ាញ លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាជាមួយ លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ។
លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc បានអបអរសាទរអេស្ប៉ាញដែលបានធ្វើជាម្ចាស់ផ្ទះសន្និសីទ FfD4 និងជឿជាក់ថា ភាពជោគជ័យនៃសន្និសីទនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំក្របខ័ណ្ឌ និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនជាវិជ្ជមានលើវិស័យជាច្រើន បានបង្ហាញឱ្យឃើញតាមរយៈដំណើរទស្សនកិច្ច និងកិច្ចប្រជុំជាន់ខ្ពស់ជាប្រចាំ ជាពិសេសដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ។
    |
 |
លោក Ho Duc Phoc បានឧបនាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាជាមួយ លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ |
លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញបានអះអាងសារជាថ្មីនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដែលជាដៃគូអាទិភាពមួយរបស់អេស្ប៉ាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបានរំលឹកឡើងវិញនូវខ្លឹមសារដែលបានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ និងក្នុងកិច្ចប្រជុំក្នុងឱកាសនៃសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិលើកទី៣ នៅប្រទេសបារាំង (ខែមិថុនា ឆ្នាំ២០២៥) ដោយបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានឱកាសច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តដឹកនាំក្រសួង និងស្ថានប័ននានាឱ្យអនុវត្តជាបន្ទាន់នូវលទ្ធផលសំខាន់ៗ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong