ស្ពានជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-អូស្ត្រាលី
កប.អនឡាញ - នាថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - អូស្ត្រាលី (សម្ព័ន្ធអង្គការមិត្តភាពវៀតណាម) បានរៀបចំមហាសន្និបាតលើកទី ៣ អាណត្តិ ២០២៥-២០៣០។ លោកសាស្ត្រាចារ្យបណ្ឌិត Tran Tho Dat ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានសមាគមមិត្តភាពវៀតណាម-អូស្ត្រាលី សម្រាប់អាណត្តិ ២០២៥-២០៣០។