ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តព្រៃវែង និងបណ្ដាមូលដ្ឋានវៀតណាម
កប.អនឡាញ - ខេត្តព្រៃវែងមានទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយបណ្ដាខេត្តជាប់ព្រំដែនវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ នោះគឺជាការវាយតម្លៃរបស់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្នុងជំនួបជាមួយលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូស្ថានទូតវៀតណាមប្រចាំកម្ពុជា។
នាថ្ងៃទី២ ខែកក្កដា នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត បានដឹកនាំគណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងតំណាងមន្ទីរ អង្គភាព និងស្ថាប័ននានារបស់ខេត្ត។
    |
 |
ទិដ្ឋភាពនៃជំនួប (រូបថត៖ nhandan.vn) |
ក្នុងជំនួបនេះ លោក Nguyen Minh Vu បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការល្អរវាងខេត្តព្រៃវែង និងបណ្តាខេត្តជាប់ព្រំដែនវៀតណាម (ខេត្ត Dong Thap និងខេត្ត Tay Ninh)។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ ខេត្តព្រៃវែងនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយខេត្ត Dong Thap និងខេត្ត Tay Ninh។
ក្នុងជំនួបនោះ លោក សួន សុម៉ាលីន បានសង្កត់ធ្ងន់ថា ខេត្តព្រៃវែងមានទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយបណ្តាខេត្តជាប់ព្រំដែនវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ លោក សួន សុម៉ាលីន បានសម្តែងនូវក្តីសង្ឃឹមថា ការបើកសម្ពោធជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam (ខេត្ត Tay Ninh) - ម៉ឺនជ័យ (ព្រៃវែង) នឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំនួបប្រាស្រ័យប្រជាជនរវាងខេត្តព្រៃវែង និងបណ្ដាខេត្តជាប់ព្រំដែនវៀតណាម ចូលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា៕
បកប្រែដោយ Thuy Anh