តម្រូវការឆ្លងកាត់តាមច្រកទ្វារព្រំដែនភាគច្រើនគឺសម្រាប់ជនជាតិខ្មែរដើមកំណើតវៀតណាម ដែលមានទំនាក់ទំនងគ្រួសារយូរអង្វែងនៅសងខាងព្រំដែន និងរស់នៅក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា)។ គោលបំណងសំខាន់នៃការបើកច្រកទ្វារព្រំដែន គឺដើម្បីជួយប្រជាជននៅសងខាងព្រំដែនបានងាយស្រួលទៅសួរសុខទុក្ខសាច់ញាតិ សិក្សា ផ្លាស់ប្តូរទំនិញ និងអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម។ល។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត An Giang និងកណ្តាលធ្វើការអង្កេត (រូបថត៖ baoangiang.com.vn)

យោងតាមគណៈកម្មាធិការប្រជាជនស្រុក An Phu សកម្មភាពសេដ្ឋកិច្ចរបស់ឃុំ Khanh An ផ្តោតលើការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្មប្រពៃណី។ មជ្ឈមណ្ឌលពាណិជ្ជកម្ម Khanh An ក្លាយជាកន្លែងសម្រាប់ការប្រើប្រាស់ ជួញដូរទំនិញ ទាក់ទាញកម្លាំងពលកម្ម និងដោះស្រាយការងារនៅនឹងកន្លែង។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះមានគ្រួសារអាជីវកម្មចំនួន ២៤៥ គ្រួសារ ជាមធ្យមមានអតិថិជនជាង ១,០០០ នាក់ក្នុងមួយថ្ងៃ ប្រើប្រាស់ទំនិញចំនួន ៥.៥ តោន ជាពិសេសជាកន្លែងដឹកជញ្ជូនកសិផល និងជលផលសម្រាប់ទីផ្សារក្នុង និងក្រៅខេត្ត រួមចំណែកដោះស្រាយការងារនៅនឹងកន្លែង។ ឃុំ Khanh An មានគ្រួសារចំនួន ២,៩១៣ ជាមួយប្រជាជន ១១,៨២៤ នាក់ បែងចែកជា ៤ ភូមិគឺ An Khanh, Thanh Phu, An Hoa, Khanh Hoa។ កម្រិតជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានា ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២៤ គឺ ៧០.៥៥ លានដុង/ម្នាក់/ឆ្នាំ។

តាំងពីដើមឆ្នាំមក មូលដ្ឋានបានប្រើប្រាស់ធនធានពីថវិការដ្ឋ និងសង្គម ដើម្បីវិនិយោគលើការកែលម្អសំណង់មួយចំនួន ដើម្បីបម្រើតម្រូវការផលិតកម្ម ការផ្លាស់ប្តូរទំនិញ ការធ្វើដំណើរ និងការសិក្សារបស់ប្រជាពលរដ្ឋក្នុងឃុំ ដូចជា៖ ការបូមខ្សាច់ប្រឡាយបង្ហូរទឹកខាងក្នុងដីប្រវែង ២,៥០០ ម៉ែត្រ ការសាងសង់ទំនប់ការពារការបាក់ដីក្នុងប្រឡាយ Khanh An ប្រវែង ២០០ ម៉ែត្រ គម្រោងពង្រីកផ្លូវជនបទរវាងឃុំ Khanh An និង Giong Cay Da (ទីរួមស្រុក Long Binh) ប្រវែង ១,១៣៩ ម៉ែត្រ ជួសជុលថ្នាក់អនុវិទ្យាល័យ សាលាបឋមសិក្សា Khanh An “A” បានចាប់ផ្តើមសាងសង់ហើយ ជួសជុលទីស្នាក់ការរដ្ឋបាលឃុំ កសាងទីស្នាក់ការនគរបាលឃុំ បង្កើតបរិវេណបរិស្ថានបៃតង-ស្អាត-ស្រស់បំព្រង... ដើមទុនសរុបជាង ១៩.៥ពាន់លានដុង។ល។

ដោយឈរលើស្ថានភាពជាក់ស្តែង និងក្នុងជំនួបជាច្រើនជាមួយអ្នកបោះឆ្នោតរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ប្រជាជនតែងតែមានសេចក្តីប្រាថ្នាស្របច្បាប់ក្នុងការបើកច្រកទ្វារព្រំដែន Khanh An -ព្រែកជ្រៃ ក្នុងគោលបំណងឱ្យប្រជាជននៅសងខាងព្រំដែនបានទៅសួរសុខទុក្ខសាច់ញាតិ ផ្លាស់ប្តូរទំនិញ អភិវឌ្ឍការផ្លាស់ប្តូរសេដ្ឋកិច្ច ជាពិសេសការអប់រំដល់កូនៗអាណិកជនវៀតណាមជាង ៨៧៥ នាក់ ឲ្យទៅសិក្សានៅប្រទេសវៀតណាម។ល។

បច្ចុប្បន្ន សំណង់នានាដូចជា ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ប្រព័ន្ធភ្លើង និងប្រព័ន្ធទឹក តំបន់ ការរៀបចំផែនការប្រើប្រាស់ដី និងផែនការសាងសង់ សុទ្ធតែធានាបាននូវលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងក្រឹត្យលេខ ៣៤/២០២៣/ND-CP ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ របស់រដ្ឋាភិបាល។ បន្ទាប់ពីច្រកទ្វារព្រំដែន Khanh An ត្រូវបានអនុម័ត និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បរិក្ខារ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចរាចរណ៍សំខាន់នោះ វានឹងជួយកងកម្លាំងអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការសម្របសម្រួលការត្រួតពិនិត្យ និងឃ្លាំមើលមនុស្ស យានយន្ត និងទំនិញដែលនាំចូល និងនាំចេញឆ្លងកាត់ព្រំដែន។ល។

នាពេលថ្មីៗនេះ គណៈប្រតិភូខេត្ត An Giang (វៀតណាម) ដឹកនាំដោយលោក Ngo Cong Thuc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) ដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ស្តីពីការបើកច្រកទ្វារព្រំដែន Khanh An - ព្រែកជ្រៃ។ តាមរយៈការចុះអង្កេត និងពិភាក្សាក្នុងជំនួប ភាគីទាំងពីរបានឯកភាពគ្នាស្នើទៅអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរពិចារណាលើការបើកច្រកទ្វារ ព្រំដែន Khanh An - ព្រែកជ្រៃ។ ការបើកច្រកទ្វារព្រំដែន មិនប៉ះពាល់ដល់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងគណៈកម្មការព្រំដែនចម្រុះវៀតណាម-កម្ពុជា។ល៕

បកប្រែដោយ Huyen Trang