ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីជីវិតនៅប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម
កប.អនឡាញ - នាថ្ងៃទី ២៦ មិថុនា គណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh បានរៀបចំពិធីទទួលក្រុម K70 និង K71 ត្រឡប់មដល់មាតុប្រទេសវិញ ដោយបញ្ចប់បេសកកម្មលើកទី ២ នៃការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីនារដូវប្រាំងឆ្នាំ ២០២៤-២០២៥ នៅកម្ពុជា។
ក្នុងបេសកកម្មនេះ ក្រុម K70 និង K71 បានស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនពលីក្នុងខេត្តចំនួន ៥ ហើយបានប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញចំនួន ១៧២ នាក់ ដែលបានពលីជីវិតក្នុងសង្គ្រាម បំបេញបេសកកម្មអន្តរជាតិនៅកម្ពុជា។ ក្នុងបេសកកម្មនោះ កម្មាភិបាល យុទ្ធជន នៃក្រុមបានអនុវត្តបានល្អនូវការងារចលនាមហាជន និងគោរពច្បាប់ប្រទេសមិត្ត។
    |
 |
ផ្តល់អំណោយដល់អង្គភាពកម្ពុជា និងក្រុម K73 |
*នាព្រឹកថ្ងៃទី ២៦ មិថុនា នៅច្រកទ្វារអន្តរជាតិ Binh Hiep ខេត្ត Long An គណៈកម្មាធិការដឹកនាំខេត្ត Long An បានប្រារព្ធពិធីទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅប្រទេសកម្ពុជា និងក្រុម K73 ក្នុងលើកទី ២ ដំណាក់កាលទី XXIV (រដូវប្រាំង ២០២៤-២០២៥) ត្រឡប់មកប្រទេសវៀតណាមវិញ។ ក្នុងលើកទី ២ ដំណាក់កាលទី XXIV (រដូវប្រាំងឆ្នាំ ២០២៤-២០២៥) ក្រុម K73 បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០៦ ដែលធ្វើឱ្យចំនួនអដ្ឋិធាតុសរុបដែលប្រមូលបានក្នុងដំណាក់កាលទី XXIV ឡើងដល់ ១៥៦ អដ្ឋិធាតុ សម្រេចបាន ២១៩.៧២% នៃផែនការដែលបានកំណត់។
ក៏នាថ្ងៃទី ២៦ មិថុនា នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat ខេត្ត Kien Giang បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពអដ្ឋិធាតុទកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ៣២ អដ្ឋិធាតុ ដែលបានពលីជីវិតក្នុងសង្គ្រាមនៅកម្ពុជា និងក្នុងប្រទេសវៀតណាម លើកទី ២៨ ឆ្នាំ ២០២៥។
បកប្រែដោយ Duy Hoan