leftcenterrightdel
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Lorenzo Fontana ប្រធានសភាជាន់ទាបអ៊ីតាលី

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់ ហើយអនុវត្តយ៉ាងសកម្មនូវការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ឆ្នាំ ២០២៣ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ពង្រឹងពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាពក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ ផ្លាស់ប្តូរជំនាញក្នុងការយកឈ្នះលើផលវិបាកនៃសង្គ្រាម សន្តិសុខតាមអ៊ីនធឺណិត និងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ គាំទ្រវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលស្អាត។ បន្តសម្របសម្រួលការរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងការផ្សព្វផ្សាយទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានឯកភាពគាំទ្រការជំរុញទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប (EU) ជាពិសេសក្នុងក្របខ័ណ្ឌនៃ EVFTA ក៏ដូចជាគំនិតផ្តួចផ្តើមរបស់ EU សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

* ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅអ៊ីតាលី លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានជួបជាមួយ លោក Giulio Terzi សមាជិកព្រឹទ្ធសភា ប្រធានគណៈកម្មាធិការគោលនយោបាយ EU នៃព្រឹទ្ធសភាអ៊ីតាលី និងបានជួបជាមួយលោក Roberto Gualtieri អភិបាលក្រុង Rome ៕

បកប្រែដោយ Duy Hoan