ប្រមូលធនធានដើម្បីសម្រេចបាននូវលទ្ធផលយ៉ាងច្រើនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
កប.អនឡាញ - នាព្រឹកថ្ងៃទី២ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល (គណៈកម្មាធិការដឹកនាំ) បានរៀបចំសន្និបាតបូកសរុបការងារក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងដាក់ពង្រាយភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២៥។ លោក To Lam អគ្គលេខាបក្ស និងជាប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមបានធ្វើជាប្រធានសន្និបាត។
មានអនុសាសន៍បញ្ចប់ក្នុងសន្និបាតនេះ ក្នុងនាមគណៈកម្មាធិការដឹកនាំមជ្ឈិម លោក To Lam អគ្គលេខាបក្ស បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះស្មារតីម៉ឺងម៉ាត់ ហ្មត់ចត់ ភាពបន្ទាន់ និងការទទួលខុសត្រូវខ្ពស់របស់សមាជិកគណៈកម្មាធិការដឹកនាំ ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ជាពិសេសការយល់ឃើញប្រកបដោយការទទួលខុសត្រូវ ស៊ីជម្រៅ និងស្មោះត្រង់។
    |
 |
លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូក្នុងពិធីសម្ពោធកម្មវិធីសម្រាប់បម្រើចំនួន ៣ តាមសេចក្តីសម្រេចចិត្តលេខ 57-NQ/TW |
លោកអគ្គលេខាបក្សបានឯកភាពជាបឋមលើការវាយតម្លៃលទ្ធផល និងចំណុចខ្វះខាត និងបញ្ហាជាប់គាំងដែលត្រូវផ្តោតទៅលើដោយសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល៦ ខែកន្លងមកនេះ ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល គណៈកម្មាធិការដឹកនាំសម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើនដូចជា៖ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងច្បាប់ស្តីពីការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល បង្កើតមូលដ្ឋានគតិយុត្តិថ្មីសម្រាប់ការអភិវឌ្ឍរាល់វិស័យជាមុខព្រួញ។ រដ្ឋាភិបាលបានចេញឯកសារ បទកំណត់សំខាន់ៗស្តីពីការកែទម្រង់បែបបទរដ្ឋបាលច្រកចេញចូលតែមួយ និងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ... យ៉ាងណាក៏ដោយ លោក To Lam អគ្គលេខាបក្សក៏បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចឱ្យបាននូវរាល់គោលដៅសំខាន់ៗដែលបានកំណត់ ចាំបាច់ត្រូវបន្តអនុវត្តដោយស្មារតីម៉ឺងម៉ាត់បន្ថែមទៀត ដោយប្រមូលផ្តុំធនធានដើម្បីបង្កើតលទ្ធផលសំខាន់ៗ និងនិរន្តរភាពនៃរយៈពេល ៦ខែចុងឆ្នាំ២០២៥។
ដើម្បីធានាបាននូវធនធានមនុស្ស លោកអគ្គលេខាបក្សបានស្នើឱ្យរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធសម្របសម្រួលសហការគ្នាក្នុងការកសាង និងផ្សព្វផ្សាយជាបន្ទាន់នូវយន្តការ និងគោលនយោបាយទាក់ទាញធនធានមនុស្សមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសធនធានមនុស្សគុណភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ។
លោកអគ្គលេខាបក្សក៏បានកត់សម្គាល់ផងដែរថា គ្រប់ស្ថាប័ន ភ្នាក់ងារត្រូវតែយកចិត្តទុកដាក់លើកិច្ចការសន្តិសុខ សុវត្ថិភាព ការសម្ងាត់ ការការពារទិន្នន័យជាតិ ទិន្នន័យផ្ទាល់ខ្លួន ការការពារកម្មសិទ្ធិបញ្ញា និងកម្មសិទ្ធិបញ្ញា។ លោកសង្កត់ធ្ងន់ថា នេះជាទំនួលខុសត្រូវរួមរបស់គ្រប់ស្ថាប័ន អង្គភាព និងប្រជាពលរដ្ឋ។
បកប្រែដោយ Minh Trung