លោកប្រធានរដ្ឋបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីឯកអគ្គរដ្ឋទូត Salama ដែលមានអាណត្តិបេសកកម្មដ៏ជោគជ័យ ជាមួយនឹងការរួមចំណែកជាវិជ្ជមានក្នុងការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងវៀតណាម-អេហ្ស៊ីប (២០២៣) លោកស្រីឯកអគ្គរដ្ឋទូតបានរៀបចំសកម្មភាពយ៉ាងសកម្មក្នុងការតភ្ជាប់អង្គភាពអាជីវកម្ម ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ហើយទន្ទឹមនឹងនោះ មានគំនិតផ្តួចផ្តើមជាច្រើនក្នុងការផ្សព្វផ្សាយរូបភាពនៃប្រទេស វប្បធម៌ និងប្រជាជនអេហ្ស៊ីបមកកាន់ប្រជាជនវៀតណាម រួមចំណែកពង្រឹងការយោគយល់គ្នា ពង្រឹងសាមគ្គីភាពរវាងប្រទេសទាំងពីររវាងប្រទេសទាំងពីរ

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong បានទទួលជួបលោកស្រីឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama

តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត លោកប្រធានរដ្ឋ​ Luong Cuong បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរយ៉ាងកក់ក្តៅចំពោះជនជំពោះលោក Abdel Fattah Al Sisi ប្រធានាធិបតីអេហ្ស៊ីប អបអរសាទរអេហ្ស៊ីបចំពោះសមិទ្ធិផលរបស់ខ្លួននៅក្នុងគោលដៅ "ចក្ខុវិស័យ ២០៣០" ហើយជឿជាក់ថា រដ្ឋាភិបាល និងប្រជាជនអេហ្ស៊ីបនឹងបន្តទទួលបានជ័យជំនះបន្ថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីឯកអគ្គរដ្ឋទូត Salama បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋ ដែលបានចំណាយពេលទទួលជួបលោកស្រី ក៏ដូចជាមនាការវាយតម្លៃជាវិជ្ជមានចំពោះអាណត្តិរបស់លោកស្រីនៅប្រទេសវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ចាប់តាំងពីចូលកាន់តំណែងមក លោកស្រីទទួលបានមនោសញ្ចេតនាមិត្តភាព និងលក្ខខណ្ឌអំណោយផលរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតបានសំដែងថា អេហ្ស៊ីបមានកិត្តិយសជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេក្នុងតំបន់បង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ហើយបានសង្កត់ធ្ងន់ថា កាលនៅរស់ លោកប្រធានហូជីមិញជាទីគោរពស្រឡាញ់របស់វៀតណាមបានទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប និងបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះអេហ្ស៊ីប។ ដោយពាំនាំសារជូនពរ និងការសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី Al Sisi  លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា លោកប្រធានាធិបតីសង្ឃឹមថានឹងទទួលស្វាគមន៍លោកប្រធានរដ្ឋ Luong Cuong អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីបក្នុងពេលឆាប់ៗនេះ។

លោកស្រីឯកអគ្គរដ្ឋទូតបានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលដែលខ្លួនសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជឿជាក់ថា វៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងពិតជាក្លាយជាប្រទេសរីកចម្រើន និងរឹងមាំ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានអះអាងដែរថា ភាគីទាំងពីរអាចអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាពិសេសអេហ្ស៊ីបចែករំលែកគោលដៅរួមជាច្រើនជាមួយវៀតណាម ដូចជាការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល ការច្នៃប្រឌិត សេដ្ឋកិច្ច ការពារជាតិ សន្តិសុខជាដើម។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូត Amal Abdel Kader Elmorsi Salama

ដោយថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ឯកអគ្គរដ្ឋទូត និងប្រជាជនអេហ្ស៊ីបជូនចំពោះវៀតណាមនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ប៉ុន្តែនៅតែមានកម្រិតតិចតួចបើប្រៀបធៀបទៅនឹងតម្រូវការ និងសក្តានុពលដែលមានស្រាប់។ ដូច្នេះ នាពេលខាងមុខ ភាគីទាំងពីរត្រូវជំរុញការជួបប្រជុំ និងផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ ... ឱ្យសមស្របនឹងទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ។

វាយតំលៃខ្ពស់ចំពោះតួនាទីរបស់អេហ្ស៊ីបក្នុងតំបន់ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព បំពេញផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍន៍នៃតំបន់ទាំងពីរ។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា ស្ថានភាពពិភពលោកមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក ភាគីទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ដោះស្រាយរាល់បញ្ហាដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ។

លោកប្រធានរដ្ឋសង្ឃឹមថា ទោះស្ថិតក្នុងឋានៈណាក៏ដោយ លោកស្រីឯកអគ្គរដ្ឋទូតនឹងបន្តមានមនោសញ្ចេតនាល្អចំពោះវៀតណាម រួមចំណែកដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan