ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
កប.អនឡាញ - ថ្ងៃនេះ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ពិតជាថ្ងៃប្រវត្តិសាស្ត្រនៃប្រទេសវៀតណាមទាំងមូល ពោលគឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសវៀតណាម ខណៈពេលដែលគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតត្រូវបានចាប់ដំណើរការជាផ្លូវការនៅទូទាំងប្រទេស។ នេះជាការបង្ហាញយ៉ាងរស់រវើកពីក្តីប្រាថ្នាអភិវឌ្ឍរបស់បក្ស ប្រជាជន និងកងទ័ពទាំងមូលក្នុងសម័យថ្មី។
ការច្នៃប្រឌិតកំពុងក្លាយជានិន្នាការនៅទូទាំងពិភពលោក។ ការបន្តរក្សានូវវិធីសាស្រ្តគ្រប់គ្រងចាស់ និងក្បាលម៉ាស៊ីនគ្រប់គ្រងដ៏ស្មុគស្មាញ និងមិនអាចបត់បែនបាននោះ នឹងជាឧបសគ្គចំពោះការអភិវឌ្ឍរបស់ប្រទេស។ បក្ស និងរដ្ឋបានជ្រើសរើសការផ្លាស់ប្តូរ មានភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដូចដែលយើងបានអនុវត្តយ៉ាងក្លាហានក្នុងដំណើរការផ្លាស់ប្តូរថ្មីចាប់តាំងពីឆ្នាំ១៩៨៦ មក។
    |
 |
រូបថតឧទាហរណ៍៖ chinhphu.vn |
ភាពក្លាហាននោះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។ ប្រកានេះបង្ហាញយ៉ាងច្បាស់តាមរយៈអត្រាគាំទ្រច្រើនជាង ៩៩% ចំពោះការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ដែលមានខ្លឹមសារសំខាន់បំផុតគឺបទប្បញ្ញត្តិស្តីពីគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ លទ្ធផលនេះបង្ហាញថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ជឿជាក់យ៉ាងមុតមាំលើគោលការណ៍ដឹកនាំរបស់បក្ស ជឿជាក់យ៉ាងមុតមាំចំពោះអនាគតដ៏ភ្លឺស្វាងរបស់ប្រទេស ក្រោមការដឹកនាំរបស់បក្សនៅពេលដែលអនុវត្ត “ការរៀបចំប្រទេសឡើងវិញ”។ តាមរយៈការផ្ទេរនីតិវិធីរដ្ឋបាលជាច្រើនទៅកម្រិតដែលនៅជិតប្រជាជនបំផុតគឺថ្នាក់ឃុំសង្កាត់នោះ ប្រជាពលរដ្ឋ និងសហគ្រាសនីមួយៗនឹងក្លាយជាអ្នកទទួលផលផ្ទាល់ ហើយមានចំណាប់អារម្មណ៍ច្បាស់បំផុត។
ជាការពិតណាស់ ការផ្លាស់ប្តូរថ្មីណាមួយជាដំបូងវានឹងប្រឈមមុខនឹងបញ្ហាមួយចំនួនដែរ។ កម្មាភិបាល និងបុគ្គលិកមួយចំនួននឹងត្រូវសម្របខ្លួនទៅនឹងមុខតំណែងថ្មី និងលក្ខខណ្ឌថ្មី។ ប៉ុន្តែផ្ទុយទៅវិញ ប្រទេសមានឱកាសអភិវឌ្ឍន៍កាន់តែឆាប់រហ័សជាង សង្គមកាន់តែទំនើបជាង ហើយប្រជាជន និងសហគ្រាសត្រូវបានបម្រើកាន់តែប្រសើរឡើងជាង។ ប្រសិនបើមនុស្សម្នាក់ៗគ្រាន់តែខិតខំប្រឹងប្រែងបន្តិច ចែករំលែកបន្ដិច និងមានទំនួលខុសត្រូវនោះ រាល់ការលំបាកទាំងអស់នឹងត្រូវបានយកឈ្នះ។
ជាមួយនឹងស្មារតីថ្មី សេចក្តីប្រាថ្នាថ្មី និងជំនឿជឿទុកចិត្តត្រូវបានពូនជ្រំយ៉ាងរឹងមាំក្នុងប្រវត្តិសាស្រ្តបដិវត្តន៍នោះ ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្ស ពិតជានឹងសម្រេចបានសមិទ្ធិផលធំជាងនាពេលខាងមុខ៕
បកប្រែដោយ Duy Hoan