នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ JBIC ក្នុងការចូលរួមការសន្ទនាគោលនយោបាយ ផ្តល់ឥណទានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសំខាន់ៗ ក៏ដូចជាកម្ចីសម្រាប់គម្រោងវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុននៅវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាល និងសហការីនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យ JBIC បន្តជួយវៀតណាមលើវិស័យធ្វើបរិវត្តកម្មបៃតង ដោយផ្តល់ឥណទានដល់គម្រោងបៃតងចំនួន ១៥ របស់សហគ្រាសជប៉ុននៅវៀតណាម ជាមួយទំហំទឹកប្រាក់ជាង ២០ ពាន់លានដុល្លារអាមេរិក។ គម្រោងទាំងនេះត្រូវបានចុះបញ្ជីក្នុងក្របខ័ណ្ឌនៃសហគមន៍អាស៊ីសម្រាប់ការបំភាយឧស្ម័នសូន្យ (AZEC) ដែលបានប្រកាសក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Ishiba នាយករដ្ឋមន្ត្រីជប៉ុន នៅវៀតណាមក្នុងខែមេសា ឆ្នាំ ២០២៥។

រីឯលោក Maeda Tadashi ប្រធានធនាគារ JBIC បានឲ្យដឹងថា JBIC ត្រៀមខ្លួនជាស្រេច ហើយនឹងគាំទ្រកម្ចីសម្រាប់សហគ្រាសជប៉ុន ដើម្បីអនុវត្តគម្រោងធ្វើបរិវត្តកម្មបៃតងនៅវៀតណាម ក្នុងក្របខ័ណ្ឌ AZEC។ លើសពីនេះ ធនាគារ JBIC និងសហគ្រាសជប៉ុនបានត្រៀមខ្លួនជាស្រេច និងមានបំណងចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម ជាពិសេសគម្រោងនានាតាមគំរូអភិវឌ្ឍន៍ទីក្រុងរួមបញ្ចូលគមនាគមន៍សាធារណៈ (TOD)៕

បកប្រែដោយ Huyen Trang