លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញទំនាក់ទំនងវៀតណាម - UNESCO កាន់តែរឹងមាំ ហើយការយល់ដឹងរបស់ប្រជាជនវៀតណាម អំពី UNESCO កាន់តែស៊ីជម្រៅ។ វៀតណាមបាន និងប្តេជ្ញាបន្តរួមចំណែកកាន់តែសកម្ម និងមានប្រសិទ្ធភាព នៅយន្តការសំខាន់ៗរបស់ UNESCO។

លោកនាយករដ្ឋមន្ត្រីមានបំណងថា UNESCO នឹងបន្តជាដៃគូវប្បធម៌ និងផ្សព្វផ្សាយតម្លៃស្នូលរបស់ប្រជាជាតិវៀតណាម ទៅដល់ពិភពលោក រួមចំណែកពង្រីកតម្លៃវប្បធម៌ដ៏សម្បូរបែបរបស់វៀតណាម កសាងចក្ខុវិស័យនិងសកម្មភាពក្នុងការកសាងនិងអភិវឌ្ឍន៍វប្បធម៌ គាំទ្រការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោកស្រី Audrey Azoulay អគ្គនាយិកា UNESCO (រូបថត៖ vnanet.vn)

លោកស្រី Audrey Azoulay បានវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាមអំពីវប្បធម៌ ហើយត្រៀមខ្លួនជាស្រេចផ្សព្វផ្សាយចក្ខុវិស័យនេះទៅកាន់ពិភពលោក ដើម្បីលើកកម្ពស់តួនាទីនៃវប្បធម៌ក្នុងរបៀបវារៈដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្រោយឆ្នាំ២០៣០ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោកស្រី Audrey Azoulay អះអាងថា UNESCO បាន និងនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍវប្បធម៌ អភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី។

លោកស្រី Audrey Azoulay ក៏បានអះអាងដែរថា UNESCO ត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយវៀតណាមក្នុងការធ្វើកំណែទម្រង់ និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងយុគសម័យឌីជីថល ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបញ្ញាសិប្បនិម្មិត (AI) ដោយមានការចូលរួមពីដៃគូឯកជន។

*នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោកស្រី Audrey Azoulay៕

បកប្រែដោយ Thuy Anh