នៅក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ ម្ចាស់ការ សកម្ម ប្រសិទ្ធភាព និងភាពខ្ជាប់ខ្ជួន វៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការសន្ទនា និងពិចារណាលើបញ្ហាកង្វល់ និងសំណើរបស់ដៃគូនានា រួមទាំងសហរដ្ឋអាមេរិក ត្រៀមខ្លួនស្តាប់ ស្រូបមតិ និងដោះស្រាយសំណើសមស្រប ដោយឈរលើការគោរពតាមច្បាប់ និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានបង្ហាញថា ការចុះសម្រុងគ្នានៃផលប្រយោជន៍រវាងភាគីនានាត្រូវធានាថា មិនប៉ះពាល់ដល់កិច្ចសន្យាអន្តរជាតិរបស់វៀតណាម ធានាផលប្រយោជន៍ស្នូលរបស់វៀតណាម ឆ្លើយតបនឹងតម្រូវការនៃការរក្សាឯករាជ្យភាព អធិបតេយ្យភាព និងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Huyen Trang