ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងវៀតណាម-ឥណ្ឌាកំពុងសម្រេចបានការវិវឌ្ឍជាវិជ្ជមាន។ ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងនយោបាយល្អនៅគ្រប់លំដាប់ថ្នាក់ និងគ្រប់បណ្តាញរវាងប្រទេសទាំងពីរ ហើយពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស ដោយចាត់ទុកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងបក្សកាន់អំណាចទាំងពីរជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីរក្សាស្ថិរភាព និងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី១៣ និងកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី១០ រវាងវៀតណាម និងឥណ្ឌា (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានចាត់ទុកថាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជាសសរស្តម្ភសំខាន់ និងជាយុទ្ធសាស្ត្រ ហើយព្រមព្រៀងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការបង្វឹកបង្ហាត់ ការចែករំលែកបច្ចេកវិទ្យាការពារជាតិ និងវាយតម្លៃខ្ពស់ចំពោះសន្ទុះកំណើនវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ភាគីទាំងពីរក៏បានឯកភាពលើវិធានការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជម្រុញទំហំពាណិជ្ជកម្មតាមទិសដៅមានតុល្យភាព និងផលប្រយោជន៍ទៅវិញទៅមក រួមចំណែកធានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយតុល្យភាព និងនិរន្តរភាព។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរ និងការតភ្ជាប់វប្បធម៌ សាសនា រវាងប្រទេសទាំងពីរ ហើយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីការបង្កើនបន្ថែមទៀតនូវជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន អភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ និងអប់រំរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានចែករំលែកទស្សនៈស្តីពីបញ្ហាប្រឈមផ្នែកសន្តិសុខនាពេលបច្ចុប្បន្ន និងយល់ព្រមសហការយ៉ាងជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយប្រកបដោយប្រសិទ្ធភាព ហើយពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី រួមចំណែកបង្កើនកិច្ចសន្ទនា រក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ និងអន្តរជាតិ។ ឥណ្ឌាបានវាយតំលៃខ្ពស់ចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន ដោយប្តេជ្ញាបន្តអនុវត្តយ៉ាងមុតមាំនូវគោលនយោបាយ "សកម្មភាពឆ្ពោះទៅទិសខាងកើត” ដែលវៀតណាមត្រូវបានចាត់ទុកថាជាសសរស្តម្ភសំខាន់មួយ ហើយមានបំណងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ៕

បកប្រែដោយ Thanh Cong