មានអនុសាសន៍ក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្សបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តលទ្ធផលដែលខេត្ត Quang Binh និង Quang Tri សម្រេចបាននាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកបានចង្អុលបង្ហាញពីការលំបាក ដែនកំណត់ និងចំណុចខ្វះខាត ដែលបានប៉ះពាល់ផ្ទាល់ដល់ការប្រកួតប្រជែង ល្បឿននៃការអភិវឌ្ឍ និងសមត្ថភាពក្នុងការទាក់ទាញធនធាននៃមូលដ្ឋានទាំងពីរ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការច្របាច់បញ្ចូលគ្នារវាងខេត្ត Quang Binh និង Quang Tri គឺជាការបន្តស្មារតីប្រវត្តិសាស្ត្រ ប្រពៃណី នៃសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធនៃមូលដ្ឋានទាំងពីរ។ ខេត្តថ្មីនឹងមានលក្ខណៈក្នុងការរៀបចំគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចបែបទំនើបបើកចំហ ដោយភ្ជាប់ទៅនឹងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងខាងជើង-ខាងត្បូង  ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីលំហអាកាសតាមឆ្នេរសមុទ្រ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋាន និងច្រកទ្វារព្រំដែនអន្តរជាតិ។

leftcenterrightdel
លោក To Lam និងគណៈប្រតិភូមជ្ឈិមបក្ស ធ្វើការជាមួយគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Quang Binh និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Quang Tri

ដើម្បីប្រើប្រាស់ ទាញយកសក្តានុពល ឧត្តមភាពប្រកបដោយប្រសិទ្ធភាព និងការបំពេញបន្ថែមរវាងតំបន់ទាំងពីរនៃខេត្ត Quang Tri ថ្មី លោកអគ្គលេខាបក្ស បានស្នើឱ្យបញ្ចប់ជាបន្ទាន់នូវការរៀបចំក្បាលម៉ាស៊ីនស្របតាមគំរូរដ្ឋបាលថ្នាក់មូលដ្ឋានពីរថ្នាក់ ខេត្តត្រូវតែពិនិត្យឡើងវិញនូវប្រព័ន្ធស្ថាប័នទាំងមូល គោលនយោបាយ និងផែនការធ្វើសមាហរណកម្មក្នុងលក្ខណៈឯកភាព និងតម្លាភាព បង្កើតច្រកផ្លូវច្បាប់ប្រកបដោយស្ថិរភាព និងទាក់ទាញសម្រាប់អ្នកវិនិយោគ និងស្របតាមទិសដៅអភិវឌ្ឍតំបន់។ ផ្តល់អាទិភាពដល់វិស័យឌីជីថលនៃវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ដើម្បីរៀបចំឱ្យបានហ្មត់ចត់ និងរៀបចំមហាសន្និបាតបក្សខេត្តថ្មីប្រកបដោយជោគជ័យ លោកអគ្គលេខាបក្សបានស្នើឱ្យការងាររៀបចំមហាសន្និបាតត្រូវតែអនុវត្តឱ្យបានហ្មត់ចត់ ត្រឹមត្រូវ វិទ្យាសាស្ត្រ និងសមកាលកម្ម។

ជាមួយនឹងទំនៀមទម្លាប់ស្នេហាជាតិ សាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង និងសេចក្តីប្រាថ្នាក្នុងការឆ្ពោះឈានទៅមុខ លោកអគ្គលេខាបក្សជឿជាក់ថា ការរួមបញ្ចូលគ្នានេះនឹងក្លាយទៅជាចំណុចរបត់មួយ ដែលជាគន្លឹះយុទ្ធសាស្ត្រដើម្បីនាំខេត្ត Quang Tri ថ្មី ឱ្យក្លាយជាប៉ូលលូតលាស់ថ្មីនៃភូមិភាគកណ្តាលខាងជើង។

បកប្រែដោយ Minh Trung