ពិព័រណ៍អន្តរជាតិបច្ចេកវិទ្យាថាមពល និងបរិស្ថាន ហាណូយឆ្នាំ ២០២៥ (ENTECH HANOI 2025) បានបើកនាព្រឹកថ្ងៃទី ២៥ មិថុនា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E ហាណូយ ផ្ទះលេខ ៩១ វិថី Tran Hung Dao ទីក្រុងហាណូយ។

leftcenterrightdel
ចុចប៊ូតុងបើកពិព័រណ៍

ENTECH HANOI គឺជាព្រឹត្តិការណ៍រួមគ្នាដោយទីក្រុងហាណូយ និងទីក្រុង Busan (កូរ៉េខាងយត្បូង) ចាប់តាំងពីឆ្នាំ ២០០៩មក។ លោក Vo Nguyen Phong ប្រធាននាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហាណូយបានមានប្រសាសន៍ថា “ក្នុងរយៈពេលជាង ១៦ ឆ្នាំ ENTECH HANOI លើកកំពស់គុណភាព កេរ្តិ៍ឈ្មោះ និងបានអះអាងនូវលំដាប់ថ្នាក់អន្តរជាតិ។ ENTECH HANOI ប្រព្រឹត្តទៅពីថ្ងៃទី ២៥-២៧ មិថុនា ២០២៥។ ដោយមានសហគ្រាសជាង ២០០០ មកពីបណ្តាប្រទេស៖ សហរដ្ឋអាមេរិក ចិន តៃវ៉ាន់ (ចិន) ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី វៀតណាម ដែល​ដាក់តាំងបង្ហាញនៅតាមស្តង់ជាង ២៥០ ដោយ​បង្ហាញអំពីបច្ចេកវិទ្យាថ្មីអំពីបច្ចេកវិទ្យាសន្សំសំចៃថាមពល ជាពិសេសនៅក្នុងពិព័រណ៍នេះ សហគ្រាសបង្ហាញ និងណែនាំផលិតផលទំនើប បច្ចេកវិទ្យាថ្ម និងការផ្ទុកថាមពលទំនើបនៅលើពិភពលោក។

leftcenterrightdel
ប្រតិភូមកទស្សនាស្តង់

ក្នុងក្របខ័ណ្ឌនៃ ENTECH HANOI 2025 គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសម្របសម្រួលជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីរៀបចំវេទិកាផ្លាស់ប្តូរថាមពលវៀតណាមឆ្នាំ ២០២៥។ គណៈកម្មការរៀបចំ ENTECH HANOI ២០២៥ ក៏បានសម្របសម្រួលជាមួយដៃគូក្នុងស្រុក និងបរទេសដើម្បីរៀបចំវេទិកាពាណិជ្ជកម្ម វៀតណាម - កូរ៉េខាងត្បូង - ចិន និងសិក្ខាសាលាស្តីពីថាមពល៕

បកប្រែដោយ Duy Hoan