យោធភូមិភាគទី ១ ជួយប្រជាពលរដ្ឋរងគ្រោះដោយភ្លៀងទឹកជំនន់
កប.អនឡាញ - ភ្លៀងធ្លាក់ខ្លាំងចាប់ពីយប់ថ្ងៃទី ២០ ដល់ព្រឹកថ្ងៃទី ២១ ខែមិថុនា ដែលបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ជាច្រើនក្នុងខេត្ត Thai Nguyen។ បន្ទាប់ពីទទួលបានដំណឹងនេះ នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២១ មិថុនា បញ្ជាការដ្ឋានយោធាខេត្ត Thai Nguyen បានចាត់បញ្ជូនកម្មាភិបាល និងយុទ្ធជនជាង ២០០ នាក់ និងមធ្យោបាយជាច្រើនដើម្បីជួយជម្លៀសប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិទៅទីទួលសុវត្ថិភាព។