ដូច្នេះ បើប្រៀបធៀបទៅនឹងការស្ថិតិកាលពីថ្ងៃទី ៨ ខែកក្កដា មកទល់ពេលនេះ ប្រទេសទាំងមូលបានជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមជិត ២,០០០ ខ្នងបន្ថែមទៀត។

leftcenterrightdel
ស្រុក Thanh Hoa ខេត្ត Long An (ចាស់) ជួយឧបត្ថម្ភប្រជាជនក្នុងការរុះរើផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម (រូបថត៖ nhandan.vn)

សូមរំលឹកថា នាថ្ងៃទី ១៦ ខែកក្កដា ខុទ្ទកាល័យរដ្ឋាភិបាលក៏បានចេញសេចក្តីជូនដំណឹងអំពីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស។ តាមនោះ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានបានប្តេជ្ញាសម្រេចគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេស ឲ្យបានមុនថ្ងៃទី ៣១ ខែសីហា ដែលក្នុងនោះផ្តល់អាទិភាពដល់ការឧបត្ថម្ភផ្ទះសម្រាប់គ្រួសារញាតិសន្ដានយុទ្ធជនពលី និងជនដែលមានគុណូបការៈចំពោះបដិវត្តន៍។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម គឺជាភារកិច្ចនយោបាយដ៏សំខាន់ពិសេស ប្រកបដោយអត្ថន័យ មនុស្សធម៌ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះប្រជាជន និងការដឹងគុណចំពោះវីរជនយុទ្ធជនពលី និងជនដែលមានគុណូបការៈចំពោះបដិវត្តន៍ផងដែរ៕

តាម vovworld.vn