កសាងផ្ទះដ៏កក់ក្តៅ និងពូនជ្រំមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន
កប.អនឡាញ - អនុវត្តចលនាប្រឡងប្រណាំង “រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេសឆ្នាំ ២០២៥” ស្ថាប័ននិងអង្គភាពនានាក្នុងជួរកងទ័ពទាំងមូលបានធ្វើល្អក្នុងការផ្តល់ប្រឹក្សា សម្របសម្រួល ឧបត្ថម្ភថវិកានិងកម្លាំងពលកម្ម ដើម្បីកសាងផ្ទះថ្មី និងជួសជុលផ្ទះរាប់ម៉ឺនខ្នងជូនគ្រួសារជួបការលំបាក។
ផ្ទះមួយខ្នង - សុបិនមួយបានសំរេច
ដោយមានការជួយឧបត្ថម្ភពីបញ្ជាការដ្ឋានយោធាខេត្ត An Giang ទើបសុបិនរបស់គ្រួសារខ្ញុំគឺមានផ្ទះថ្មីដ៏រឹងមាំបានក្លាយជាការពិត” លោក Danh Hong (ឃុំ Giong Rieng ខេត្ត An Giang) រំភើបចិត្ដចែករំលែកនៅពេលយើងខ្ញុំមកសួរសុខទុក្ខគាត់ក្នុងផ្ទះដំបូលស័ង្កសីដែកក្នុងទំហំ ៩០ ម៉ែត្រការេ ដែលបញ្ជាការដ្ឋានយោធាខេត្ត An Giang សាងសង់។
គួររំលឹកថា មុននោះ គ្រួសារលោក Danh Hong រស់នៅក្នុងផ្ទះបណ្ដោះអាសន្នដែលមានសភាពទ្រុឌទ្រោម។ គ្មានការងារធ្វើស្ថិរភាព ហើយការចំណាយលើការរស់នៅប្រចាំថ្ងៃនៅជួបការលំបាក ដូច្នេះបើទោះបីជាសន្សំបានច្រើនឆ្នាំក៏ដោយ ក៏គ្រួសាររបស់គាត់នៅតែមិនមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់សង់សង់ផ្ទះថ្មីទេ។ ដោយយល់ឃើញអំពីស្ថានភាពគ្រួសាររបស់គាត់ បញ្ជាការដ្ឋានយោធាខេត្ត An Giang បានរ៉ៃអង្គាស និងឧបត្ថម្ភថវិកាចំនួន ៦០ លានដុង តាមរយៈចលនាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនោះ គ្រួសារគាត់បានមានផ្ទះថ្មីដ៏រឹងមាំ។
    |
 |
កងកម្លាំងប្រដាប់អាវុធខេត្ត An Giang ជួយឧបត្ថម្ភសាងសង់ផ្ទះតបស្នងសងគុណជូនគ្រួសារលោក Danh Hong នៅឃុំ Giong Rieng |
ការរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម បានក្លាយជាចលនាបដិវត្តន៍ដែលរីកសាយភាយក្នុងជួរកងទ័ពទាំងមូល ហើយបានក្លាយទៅជា “បទបញ្ជាចេញមកពីបេះដូង” និងទំនួលខុសត្រូវចំពោះសហគមន៍របស់កម្មាភិបាលនិងយុទ្ធជនចំពោះគ្រួសារក្រីក្រនៅទូទាំងប្រទេស។ ផ្ទះថ្មីនឹងជំនួសផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម រួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅ និងកាត់បន្ថយការលំបាករបស់គ្រួសារជួបការលំបាក ហើយជាទីបង្អែកសម្រាប់គ្រប់គ្រួសារខិតខំប្រឹងប្រែង រួចផុតពីភាពក្រីក្រ ក៏ដូចជារឹតបន្ដឹងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន។
ខិតខំសម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោម
ជាមួយបាវចនាថា ផ្ទះនីមួយៗ “ជាអំណោយ” “ក្តីស្រឡាញ់” “ផ្ទះដ៏កក់ក្តៅ” ស្ថាប័ននិងអង្គភាពនានាក្នុងកងទ័ពទាំងមូលបានបង្កើនការងារឃោសនាដល់កម្មាភិបាល និងយុទ្ធជនឲ្យមានការយល់ដឹងត្រឹមត្រូវអំពីគោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋ និងក្រសួងការពារប្រទេសស្តីពីចលនាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស។ សម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើល្អក្នុងការឃោសនាដល់ប្រជាពលរដ្ឋអំពីគោលបំណង និងអត្ថន័យនៃចលនានេះ។
ទន្ទឹមនឹងនោះ ចលនា "កងទ័ពរួមដៃគ្នាកសាងជនបទថ្មី" "កងទ័ពរួមដៃគ្នាជួយអ្នកក្រ មិនទុកអ្នកណាម្នាក់ចោល"... បានឧបត្ថម្ភទាន់ពេលដល់ការលុបផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម សាងសង់ផ្ទះតបស្នងសងគុណ ផ្ទះសមមិត្ត ផ្ទះមហាសាមគ្គី ដើម្បីជួយដល់យោធិន កម្មករ ពលករ ក្នុងកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្រីក្រ គ្រួសារបន្ទាត់ក្រីក្រជួបការលំបាក គ្មានផ្ទះស្នាក់ការ ឬ ផ្ទះទ្រុឌទ្រោម និងខូចខាតធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ។
ក្នុងសន្និសីទវាយតំលៃលទ្ធផលនៃការអនុវត្តការលុបបំបាត់តផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមរបស់កងទ័ពឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានឲ្យដឹងថា អនុវត្តចលនាប្រឡងប្រណាំង "រួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៥" អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបានដឹកនាំនិងណែនាំដល់ស្ថាប័ន និងអង្គភាពឲ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការរណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមឲ្យក្ដាប់ជាប់ស្ថានភាព ពិចារណា ជ្រើសរើស និងឧបត្ថម្ភថវិកាសាងសង់ផ្ទះតបស្នងសងគុណ ផ្ទះសមមិត្ត និងផ្ទះមហាសាមគ្គី ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។
នាពេលខាងមុខ កងទ័ពទាំងមូលប្តេជ្ញាបន្តជំរុញការអនុវត្តចលនានេះ ព្រមទាំងធ្វើល្អនូវការផ្ដល់ប្រឹក្សា ការសម្របសម្រួលក្នុងការឃោសនា និងអំពាវនាវអង្គការនិងបុគ្គលជួយឧបត្ថម្ភ ខិតខំរួមដំណើរជាមួយបក្សទាំងមូល និងប្រជាជនទាំងមូលដើម្បីសម្រេចគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស៕
បកប្រែដោយ Pham Diep