នៅក្នុងកិច្ចប្រជុំ​នេះ ប្រតិភូទាំងឡាយបានស្តាប់តំណាងស្ថាប័នមានសមត្ថកិច្ចបង្ហាញសេចក្តីព្រាងរបាយការណ៍ស្តីពីលក្ខណៈវិនិច្ឆ័យសម្រាប់ពិចារណាលើការលើកសរសើរប្រចាំឆ្នាំរបស់រដ្ឋាភិបាល ក្រសួងការពារប្រទេស និងរបាយការណ៍ស្តីពីការកែសម្រួលគម្រោងនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងកោតសរសើរចំពោះស្ថាប័នមានសមត្ថកិច្ចដែលបានរៀបចំរបាយការណ៍ប្រកបដោយគុណភាព ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេស។ លោកបានស្នើឲ្យស្ថាប័នទាំងឡាយទទួលយកមតិយោបល់របស់ប្រតិភូ ដើម្បីសហការ និងកែសម្រួលខ្លឹមសារនៃរបាយការណ៍។ ចំពោះការលើកសរសើររបស់រដ្ឋាភិបាល និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យស្ថាប័ន អង្គភាពនានាបន្តស្រាវជ្រាវ និងបន្ថែមខ្លឹមសារមួយចំនួន ជាពិសេសការចាត់ថ្នាក់ ផ្តល់លក្ខណៈវិនិច្ឆ័យសម្រាប់ដាក់ពិន្ទុ វាយតំលៃ និងពិចារណាលើការលើកសរសើរឲ្យសមស្រប​ ធានាទាំងភាពតឹងរ៉ឹងនៃច្បាប់ និងវិន័យនៃកងទ័ព ព្រមទាំង ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាព...

ទាក់ទិននឹងខ្លឹមសារនៃការកែសម្រួលគម្រោងនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យកែសម្រួលខ្លឹមសារមួយចំនួនក្នុងគម្រោង។ ទន្ទឹមនឹងនោះ ស្រាវជ្រាវអំពីការបញ្ជូនវត្ថុតាងដែលកំពុងដាក់តាំងនៅកណ្តាលវាលនៅសារមន្ទីរនៃអគ្គនាយកដ្ឋាន និងអង្គភាពនានាមកតាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ ចំពោះការកើនឡើងនៃចំនួនអ្នកទស្សនា លោកនាយឧត្តមសេនីយ៍ Phan Van Giang ស្នើឲ្យស្ថាប័ន និងអង្គភាពទាំងឡាយត្រូវស្រាវជ្រាវ និងរៀបចំកន្លែងសម្រាក់ បំពេញតម្រូវការម្ហូបអាហារ ព្រមទាំង បង្កើតលក្ខណៈងាយស្រួលសម្រាប់អ្នកទស្សនា។ល៕

បកប្រែដោយ Thuy Anh