កងពលធំលេខ៥ (យោធភូមិភាគទី៧) បញ្ជូនកម្មាភិបាល និងយុទ្ធជនចំនួន ៥០០ នាក់ទៅបំពេញភារកិច្ចចលនាមហាជននៅខេត្ត Tay Ninh
កប.អនឡាញ - នាថ្ងៃទី ១៦ ខែកក្កដា កម្មាភិបាល និងយុទ្ធជនចំនួន ៥០០ នាក់នៃកងពលធំលេខ៥ (យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម) បានចេញដំណើរទៅបំពេញភារកិច្ចចលនាមហាជនដំណាក់កាលទី១ ឆ្នាំ២០២៥ នៅឃុំជាប់ព្រំដែន Tan Thanh និងឃុំ Tan Hoa នៃខេត្ត Tay Ninh។
កងពលធំបានសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន រៀបចំផែនការជាក់ស្ដែងមួយ។ ក្នុងរយៈពេល ២ សប្តាហ៍ កម្មាភិបាល និងយុទ្ធជននឹងជួយប្រជាពលរដ្ឋសាងសង់ និងជួសជុលផ្លូវអន្តរភូមិជាង ២ គីឡូម៉ែត្រ ជីកស្តារ និងការឈូសឆាយប្រឡាយជាង ៦ គីឡូម៉ែត្រ សម្អាតសាលាចំនួន៤... កងពលធំបានសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ទៅឃោសនាអំពីគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋសម្រាប់ប្រជាជន ហើយទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រនៅមូលដ្ឋាននោះ។
    |
 |
កម្មាភិបាល យុទ្ធជន និងប្រជាជនចូលរួមពិធីចេញដំណើរទៅបំពេញភារកិច្ចចលនាមហាជននៅខេត្ត Tay Ninh |
គណៈកម្មាធិការបក្ស និងមេបញ្ជាការនៅបណ្ដាអង្គភាពជ្រួតជ្រាបនិងអប់រំឲ្យកងទ័ពអំពីសំណូមពរ ភារកិច្ច ការត្រៀមរៀបចំសម្ភារឲ្យបានល្អ គោរពវិន័យនៃការងារចលនាមហាជនយ៉ាងម៉ឺងម៉ាត់ ជួយប្រជាជនដោយសកម្មភាពដ៏មានអត្ថន័យ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្រជាជន។
លោកស្រី Tran Thi Minh Ly លេខាគណៈកម្មាធិការបក្សភូមិ Dong Ken 2 ឃុំ Tan Thanh បានចែករំលែកថា មិនត្រឹមតែជួយប្រជាពលករប៉ុណ្ណោះ កម្មាភិបាល យុទ្ធជនក៏បានពិនិត្យសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងរៀបចំការផ្លាស់ប្តូរវប្បធម៌សិល្បៈដ៏មានអត្ថន័យ ក្នុងបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទៀតផង៕
បកប្រែដោយ Thanh Cong