មានប្រសាសន៍ក្នុងពិធីបិទ លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Phong អនុប្រធានអយ្យការយោធាមជ្ឈិម ឲ្យ​ដឹង​ថា៖ អនុវត្តតាមផែនការរៀបចំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើការងារអយ្យការយោធា ជូនកម្មាភិបាលចំនួន ២០ នាក់នៃអយ្យការយោធានៃកងទ័ពប្រជាជនឡាវ ដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំអង្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម ចាប់ពីថ្ងៃទី ២០ មិថុនា ដល់ថ្ងៃទី ១៥ ខែកក្កដានោះ អយ្យការយោធាមជ្ឈិមវៀតណាមបានសម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពនានា នៃក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយ និងបណ្តាយោធភូមិភាគ កងទ័ពជើងទឹក កងទ័ពការពារព្រំដែន ដើម្បីដាក់ពង្រាយផែនការ ធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាព។

leftcenterrightdel
ប្រតិភូចូលរួមពិធី
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Phong មានប្រសាសន៍នៅក្នុងពិធី

លោកឧត្តមសេនីយ៍ត្រី Nguyen Thanh Phong បានកោតសរសើរចំពោះសិក្ខាកាមនៃអយ្យការយោធា កងទ័ពប្រជាជនឡាវ ដែលបានប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ជំនះការលំបាក គោរពតាមបទបញ្ញត្តិ តែងតែយកចិត្តទុកដាក់ក្នុងការសិក្សា ផ្លាស់ប្តូរយ៉ាងសកម្ម និងទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើនពីសហការីភាគីវៀតណាម។

leftcenterrightdel
 
leftcenterrightdel
តំណាងអយ្យការយោធាមជ្ឈិមប្រគល់វិញ្ញាបនបត្រជូនកម្មាភិបាលនៃអយ្យការយោធា កងទ័ពប្រជាជនឡាវ
leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍

នៅក្នុងពិធីនេះ តំណាងអយ្យការយោធាមជ្ឈិមបានប្រគល់វិញ្ញាបនបត្រ ជូនកម្មាភិបាលនៃអយ្យការយោធា នៃកងទ័ពប្រជាជនឡាវ៕

បកប្រែដោយ Duy Hoan