កម្មវិធី “មាតុភូមិដឹងគុណជានិច្ច” គឺជាសកម្មភាពប្រចាំឆ្នាំដែលរៀបចំដោយមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា ក្នុងឱកាសរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលី។ នៅឆ្នាំ២០២៥ កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅទីបញ្ចុះសពយុទ្ធជន ផ្លូវលេខ៩ ដែលជាកន្លែងបញ្ចុះសពវីរជនយុទ្ធជនពលីជាង ១០.៨០០ នាក់ ដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់បុព្វបុរសជំនាន់មុន ដែលបានតស៊ូយ៉ាងអង់អាចក្លាហាន និងពលីកម្មក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស ដើម្បីឯករាជ្យជាតិ បំពេញនូវសេចក្តីសុខសុភពមង្គលរបស់ប្រជាជន និងបំពេញការព្វកិច្ចអន្តរជាតិ។ តាមរយៈកម្មវិធីនេះ រួមចំណែកផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវប្រពៃណីស្នេហាជាតិ សីលធម៌ “ផឹកទឹកឱ្យនឹកដល់ប្រភព” ភាពដ៏ថ្លៃថ្នូ “តបស្នងសង់គុណ” របស់ប្រជាជនវៀតណាម។

leftcenterrightdel
 

leftcenterrightdel
គណៈកម្មការរៀបចំកម្មវិធី «មាតុភូមិដឹងគុណជានិច្ច» និងប្រតិភូ ដាក់ផ្កា អុជធូប និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី
leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងកម្មវិធី "មាតុភូមិដឹងគុណជានិច្ច" 

leftcenterrightdel
 

leftcenterrightdel
ប្រតិភូចូលរួមកម្មវិធី

leftcenterrightdel
កម្មវិធីនេះធ្វើឡើងនៅទីបញ្ចុះសពយុទ្ធជនពលី ផ្លូវលេខ៩

ចាប់ផ្តើមកម្មវិធីជាពិធីអុជធូប និងអុជទៀនយ៉ាងឧឡារិក។ ទៀន និងធូបរាប់ពាន់ត្រូវបានអុជនៅលើផ្នូរ សម្តែងការដឹងគុណដ៏ជ្រាលជ្រៅរបស់ជំនាន់បច្ចុប្បន្នជូនវីរជនយុទ្ធជនពលី។

បន្ទាប់មក ប្រតិភូ និងទស្សនិកជនដែលចូលរួមកម្មវិធីពិតជាមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង និងការដឹងគុណយ៉ាងជ្រាជ្រៅ នៅពេលដែលបានទស្សនាកម្មវិធីសិល្បៈដ៏ពិសេស។ រួមជាមួយនឹងសម្តែងសិល្បៈដែលសំដែងដោយសិល្បករ និងតារាចម្រៀង ក៏មានការសំណេះសំណាលគួរឲ្យរំភើបចិត្តរបស់ភ្ញៀវដែលជាសាក្សីប្រវត្តិសាស្ត្រ កម្មាភិបាល យុទ្ធជនដែលកំពុងបំំពេញការងារនៅតាមស្ថានប័ន និងអង្គភាពមួយចំនួនក្នុងជួរកងទ័ពទាំងមូល និងតំណាងយុវជនជំនាន់ក្រោយ។

រឿងរ៉ាវនិមួយៗ ការចងចាំនីមួយៗ ដែលបានចែករំលែកក្នុងកម្មវិធីនេះ មិនត្រឹមតែជាការដឹងគុណចំពោះវីរជនយុទ្ធជនពលីប៉ុណ្ណោះទេ ថែមទាំងជាការក្រើនរំលឹកដល់មនុស្សជំនាន់បច្ចុប្បន្ន ឱ្យគោរពតម្លៃនៃសន្តិភាព សេរីភាព និងឯករាជ្យភាព  រៀនរស់ឲ្យស័ក្តិសមនឹងការលះបង់ដ៏ថ្លៃថ្នូ និងការរួមចំណែកដ៏ធំធេងរបស់មនុស្សជំនាន់មុន។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ប្រតិភូដែលចូលរួមសំណេះសំណាលក្នុងកម្មវិធី

ក្នុងកម្មវិធី គណៈកម្មការរៀបចំ និងអង្គភាពឧបត្ថម្ភ បានប្រគល់អំណោយជាក់ស្តែង និងមានអត្ថន័យជាច្រើនជូនដល់ញាតិមិត្តរបស់យុទ្ធជនពលី គ្រួសារទទួលរបបគោលនយោបាយពីរដ្ឋ មាតាវីរជនវៀតណាម ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលី នៃកងពលធំលេខ៩៦៨ (យោធភូមិភាគទី៤) និងគណៈកម្មការគ្រប់គ្រងទីបញ្ចុះសពយុទ្ធជនពលី  ផ្លូវលេខ៩៕

បកប្រែដោយ Duy Hoan