សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងបរិបទរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូតឌីវ័រ និងក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោក Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាម ទៅកាន់ប្រទេសអាហ្វ្រិកខាងលិច ដែលជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់តំណាងវៀតណាមចាប់តាំងពីឆ្នាំ ២០១៩ មក។

leftcenterrightdel
ប្រតិភូដែលចូលរួមសិក្ខាសាលា ថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

សិក្ខាសាលាបានផ្តោតលើការវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កូតឌីវ័រ ឱកាស និងបញ្ហាប្រឈមនាពេលខាងមុខ ព្រមទាំងលើកឡើងវិស័យសហប្រតិបត្តិការដែលភាគីទាំងពីរមានប្រៀបខ្លាំង និងបំពេញបន្ថែមគ្នាទៅវិញទៅមក ដូចជា៖ ការកែច្នៃកសិផល ការកែច្នៃគ្រាប់ស្វាយចន្ទី ផលិតកម្មស្រូវ ថាមពលកកើតឡើងវិញ ពាណិជ្ជកម្មអេឡិចត្រូនិក បរិវត្តកម្មឌីជីថល អចលនទ្រព្យ និងទេសចរណ៍ជាដើម៕

បកប្រែដោយ Huyen Trang