អវកាសយានិកនារី Amanda Nguyen មានមោទនភាពចំពោះប្រភពដើមកំណើតវៀតណាមរបស់ខ្លួន
កប.អនឡាញ - នាព្រឹកថ្ងៃទី ១១ ខែកក្កដា នៅវិមានប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានទទួលជួបលោកស្រី Amanda Nguyen សកម្មជនសង្គម និងជាអវកាសយានិកនារីដើមកំណើតវៀតណាម ដំបូងគេដែលបានហោះចូលកាន់ទីអវកាស។