ក្នុងសុន្ទរកថាបើក លោក Nguyen Trung Kien ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស បានសង្កត់ធ្ងន់ថា ភារកិច្ចថែទាំសហគមន៍ជនជាតិវៀតណាមនៅឯបរទេស តែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់នៃកិច្ចការបរទេស និងការងារមហាសាមគ្គីភាពជាតិ ដែលត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ និងដឹកនាំយ៉ាងជិតដិតក្នុងច្រើនទសវត្សរ៍កន្លងមក។ 

leftcenterrightdel
លោក Nguyen Trung Kien ថ្លែងក្នុងកម្មវិធី

កម្មវិធីនេះមិនត្រឹមតែមានគោលបំណងបង្កើនការផ្សព្វផ្សាយ និងអប់រំច្បាប់របស់វៀតណាមដល់អាណិកជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ និងផ្តល់ព័ត៌មានអំពីច្បាប់របស់បណ្ដាប្រទេសជុំវិញពិភពលោកដល់អាណិកជនវៀតណាម រួមចំណែកលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់សម្រាប់អាណិកជនវៀតណាម។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី មេធាវីមកពីគណៈមេធាវីហាណូយ គណៈមេធាវី Gyeonggi នៃប្រទេសកូរ៉េខាងត្បូង និងតំណាងស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានឧទ្ទេសនាមអំពីច្បាប់វៀតណាមនិងកូរ៉េខាងត្បូង និងឆ្លើយក្រុមសំណួររបស់អាណិកជនវៀតណាម ដោយផ្តោតលើបញ្ហាដែលរបស់អាណិកជនវៀតណាមយកចិត្តទុកដាក់។

បន្ទាប់ពីបញ្ចប់កម្មវិធី ប្រសិនបើចង់មានព័ត៌មានបន្ថែម អាណិកជនវៀតណាមអាចបន្តទាក់ទងទៅស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេស ដើម្បីបន្តទទួលជំនួយដោយទាន់ពេលវេលា៕

បកប្រែដោយ Thuy Anh