ទាក់ទិននឹងព័ត៌មានអំពីជំរុំរដូវក្តៅវៀតណាមឆ្នាំ២០២៥ លោក Nguyen Trung Kien បានឲ្យដឹងថា ជំរុំរដូវក្តៅត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែកក្កដា នៅតាមបណ្ដាមូលដ្ឋាននៅទូទាំងប្រទេស ដោយមានការចូលរួមពីប្រតិភូចំនួន ១១០ នាក់មកពី ៣១ ប្រទេស និងដែនដី។ ទាំងនេះគឺជាយុវជនវៀតណាមនៅឯបរទេសដែលមានលទ្ធផលល្អក្នុងការសិក្សា កីឡា និងចូលរួមយ៉ាងសកម្មក្នុងចលនាយុវជន និងសហគមន៍។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

ក្រោមប្រធានបទ "រួមគ្នាបន្តសរសេររឿងនៃសន្តិភាព" កម្មវិធីមានសកម្មភាពអប់រំប្រពៃណីផឹកទឹកនឹកដល់ប្រភព តបស្នងសងគុណ (ទស្សនាផ្លូវរូងក្រោមដី Cu Chi វិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅខេត្ត Quang Tri...)។ ទន្ទឹមនឹងនោះ អ្នកចូលរួមទាំងឡាយនឹងចូលរួមសកម្មភាពសប្បុរសធម៌ ជួយគាំទ្រជនរួមជាតិភាគតិចនៅខេត្តមួយចំនួននៃតំបន់ខ្ពង់រាបភាគកណ្តាល ក៏ដូចជាកម្មវិធីផ្លាស់ប្តូរ ស្វែងយល់អំពីវប្បធម៌គងឃ្មោះ និងការផ្លាស់ប្តូរជាមួយកម្មាភិបាល យុទ្ធជននៃនាយកដ្ឋានរក្សាសន្តិភាពនៃក្រសួងការពារប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong