leftcenterrightdel
ទិដ្ឋភាពនៃពិធីបើក

ថ្លែងសុន្ទរកថាបើក លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានឲ្យដឹងថា ការផ្លាស់ប្តូរជំនាញនេះគឺជាសកម្មភាពក្នុងទ្រង់ទ្រាយធំដែលមានលក្ខណៈស៊ីជម្រៅ សំដៅលើកកម្ពស់ចំណេះដឹង និងសមត្ថភាព​សម្រាប់កម្មាភិបាល និងបុគ្គលិកនៃកងវិស្វកម្មលេខ៤ មុនពេលចាកចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKO) ធានាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្ដរជាតិស្តីពីសិទ្ធិមនុស្ស ក៏ដូចជាសេចក្ដីសម្រេចចិត្ដរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។

នេះជាលើកទី៦ហើយដែលវៀតណាម និងចក្រភពអង់គ្លេសបានសហការគ្នារៀបចំការផ្លាស់ប្តូរជំនាញនេះ ជាវិស័យមួយដែលកងទ័ពអង់គ្លេសមានបទពិសោធន៍ជាច្រើន។ ការផ្លាស់ប្តូរជំនាញនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា។

តាមរយៈវគ្គហ្វឹកហ្វឺនទាំងនេះ យោធិននឹងឃល់ឃើញកម្រិតគ្រោះថ្នាក់នៃ CRSV និង SEA ក៏ដូចជាយល់ច្បាស់ពីដំណើរការរាយការណ៍ ការការពារជនរងគ្រោះ និងការសម្របសម្រួលអន្តរវិស័យ (ស៊ីវិល-យោធា-សុខាភិបាល-ច្បាប់) ព្រមទាំងលើកកម្ពស់ការយល់ដឹងសីលធម៌ និងជំនាញក្នុងការដោះស្រាយស្ថានការណ៍ រួមចំណែកការពារកិត្តិយសនិងកិត្យានុភាពរបស់ប្រទេសជាតិ។

leftcenterrightdel
តំណាងនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងអ្នកជំនាញក្រសួងការពារជាតិអង់គ្លេសថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាល និងបុគ្គលិកនៃកងវិស្វកម្មលេខ ៤

ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរជំនាញ អ្នកជំនាញចំនួន ៥ នាក់ ស្តីពី CRSV និង SEA របស់ក្រសួងការពារជាតិអង់គ្លេសនឹងចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់កងវិស្វកម្មលេខ៤ មុនពេលចាក់ចេញទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep