ក្រុមសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ ជួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន
កប.អនឡាញ - បើមានឱកាសមកដល់ឃុំដាច់ស្រយាលចំនួន ១៣ ស្ថិតក្នុងមណ្ឌលសេដ្ឋកិច្ច-ការពារជាតិ Khe Sanh (ខេត្ដ Quang Tri វៀតណាម) គ្រប់គ្នាអាចមើលឃើញពីជីវភាពរស់នៅរបស់ប្រជាជននៅទីនេះកំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ កាលពីមុន ភូមិៗរបស់បងប្អូនជនជាតិភាគតិចនៅប្រឈមមុខនឹងការលំបាកជាច្រើន ប៉ុន្តែមានការជួយគាំទ្រពីក្រុមសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ (យោធភូមិភាគទី៤) គ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ។
លោក Ho Ma ជនជាតិ Van Kieu នៅភូមិ Chenh Venh (ឃុំ Huong Phung ស្រុក Huong Hoa ខេត្ដ Quang Tri) គឺជាឧទាហរណ៍ជាក់ស្តែង។ គ្រួសារគាត់មានកូនច្រើននាក់ ពេញមួយឆ្នាំចេះតែពឹងលើវាលស្រែ ដូច្នេះហើយ ជីវិតតែងតែជួបការលំបាក។
ហើយបន្ទាប់មកថ្ងៃមួយ ទ្វារថ្មីមួយបានបើកសម្រាប់គ្រួសាររបស់លោក Ho Ma នៅពេលដែលកម្មាភិបាលនិងយុទ្ធជននៃកងវរសេនាធំលេខ ៥២ (ក្រុមសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧) បានផ្លាស់ប្ដូរ "វិធីគិត និងវិធីធ្វើ" សម្រាប់គ្រួសារគាត់។ ចាប់តាំងពីការចិញ្ចឹមពពែចំនួន ៣ ក្បាល ដែលជួយឧបត្ថម្ភដោយក្រុមផលិតកម្មលេខ ៩ (កងវរសេនាធំលេខ ៥២) ក្នុងឆ្នាំ ២០១៨ មកទល់នឹងពេលនេះ ហ្វូងពពែរបស់គ្រួសារគាត់បានកើនឡើងដល់រាប់សិបក្បាល។ ប្រាក់ពីការលក់ពពែជួយគាត់ទិញពពែពូជថ្មី ពង្រីកការចិញ្ចឹមបសុបក្សី ដាំបន្លែ ហើយរួចផុតពីភាពក្រីក្របន្តិចម្តងៗ។ ដល់ឆ្នាំ ២០២២ គាត់ក៏បានចូលរួមគម្រោងដាំដើមសាគូរបារាំងរបស់ក្រុមហ៊ុនសំណង់ (ក្រុមសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧)។
លោក Ho Ma ចែករំលែកថា៖ «ពេញមួយជីវិត ខ្ញុំមិនដែលគិតថា ខ្លួននឹងដូចសព្វថ្ងៃនេះទេ មានបាយហូប សន្សំលុយជួសជុលផ្ទះ និងមានលុយឲ្យកូនទៅរៀន ខ្ញុំសប្បាយចិត្តណាស់»។ គ្រួសាររលោក Ho Ma គ្រាន់តែជាគ្រួសារមួយក្នុងចំណោមគ្រួសារជាង ២,០០០ គ្រួសារក្នុងភូមិចំនួន ៣៤ ភូមិក្នុងមណ្ឌលសេដ្ឋកិច្ច-ការពារជាតិ Khe Sanh ដែលទទួលបានអត្ថប្រយោជន៍ពីគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចដែលអនុវត្តដោយក្រុមសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧។ លោក Ho Van La Hai មេភូមិ Chenh Venh ឲ្យដឹងថា៖ “ដោយមានកម្មាភិបាលនិងយុទ្ធជនណែនាំការដាំដំណាំ ការចិញ្ចឹមសត្វទើបជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។
    |
 |
ថ្នាក់ដឹកនាំក្រុមសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧ ចុះពិនិត្យពូជគោដែលផ្តល់ជូនប្រជាពលរដ្ឋនៅភូមិ Chenh Venh ឃុំ Huong Phung ស្រុក Huong Hoa ខេត្ត Quang Tri |
ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមានទាំងនេះ លោកវរសេនីយ៍ឯក Uong Dinh Tan ប្រធានក្រុមសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ បានពន្យល់ថា៖ “ដោយយល់ឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោង គណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំក្រុមសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧ បានចេញសេចក្ដីសម្រេចចិត្ដសម្រាប់ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសចលនាប្រឡងប្រណាំង “ចលនាមហាជនល្អ” ត្រូវបានផ្សាភ្ជាប់ជាមួយរាល់សកម្មភាពនៅភូមិរបស់កម្មាភិបាលនិងយុទ្ធជន។ ថ្នាក់ដឹកនាំក្រុមសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧ ក៏បានចូលរួមរាល់កិច្ចប្រជុំរបស់ភូមិ ឃុំ ទទួលយកមតិយោបល់ សេចក្តីប្រាថ្នារបស់ប្រជាជនដើម្បីពិភាក្សា និងដាក់ចេញវិធានការសម្រាប់ជួយប្រជាជន”។
ទន្ទឹមនឹងនោះ ក្រុមសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧ ក៏បានបើកវគ្គបណ្តុះបណ្តាលជាច្រើន និងណែនាំបច្ចេកទេសចិញ្ចឹមសត្វ និងដាំដំណាំដែលត្រូវបានប្រជាពលរដ្ឋគាំទ្រពេញទំហឹង។ តាំងពីការជីកស្រះចិញ្ចឹមត្រី សង់ជង្រុក ដាំស្មៅ ដល់ការចែកចាយកូនឈើ ពូជសត្វ ជី និងឧបករណ៍ផលិត បច្ចេកទេសដាំដុះ និងបច្ចេកទេសដាំដុះ ...
មិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែក្រុមសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ ក៏បានអនុវត្តគំរូចលនាមហាជនជាច្រើនដែលមានលក្ខណៈមនុស្សធម៌យ៉ាងជ្រាលជ្រៅដូចជា៖ "ការចងសម្ព័នមេត្រីភាពជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន" ឬ "ក្រុមផលិតកម្មរួមដំណើរជាមួយការកសាងអង្គការបក្ស" បានរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះនយោបាយនៅមូលដ្ឋាន។ ជាពិសេសកម្មវិធី "ទទួលចិញ្ចឹមបីបាច់កុមារកំព្រា និងសិស្សក្រីក្រ" ឬ "រួមដំណើរជួយកុមារទៅសាលារៀន" បាននាំមកអនាគតដល់សិស្សានុសិស្សចំនួន ៥៥ នាក់ ដែលមានស្ថានភាពលំបាក ដើម្បីបន្តទៅសាលារៀន។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រុមសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ បានវិនិយោគលើការសាងសង់សំណង់ស៊ីវិលចំនួន ១៩ ដូចជា សំណង់ចរាចរណ៍ សំណង់ទឹកសំអាត និងធារាសាស្ត្រ ... ដោយចំណាយថវិកាសរុបជាង ៤២ ពាន់លានដុង ដើម្បីបម្រើប្រជាពលរដ្ឋជាង ១,៥០០ គ្រួសារ។ កម្មាភិបាល និងយុទ្ធជន និងយុវជនក៏បានរួមចំណែកជាង ១៣,៨០០ ថ្ងៃធ្វើការ ដើម្បីជួសជុលផ្លូវ និងស្ដារប្រឡាយ រួមចំណែកក្នុងការកសាងជនបទថ្មី។ ក្រៅពីនេះ ប្រជាពលរដ្ឋជាង ៧,៥០០នាក់ ត្រូវបានពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃ...
លទ្ធផលទាំងឡាយដែលសម្រេចបានក្នុងចលនាប្រឡងប្រណាំង “ចលនាមហាជនល្អ” មិនត្រឹមតែបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្មាភិបាល និយោជិត និងបញ្ញវន្តវ័យក្មេងនៃក្រុមសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទីរបស់កងទ័ពក្នុងការរួមដំណើរជាមួយមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិសុខ និងការពារជាតិនៅតំបន់ព្រំដែន៕
បកប្រែដោយ Pham Diep