សិក្ខាសាលាស្តីពីការជំរុញការនាំចេញទីផ្សាររុស្ស៊ី និងបេឡារុស្ស
កប.អនឡាញ - នារសៀលថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានសម្របសម្រួលជាមួយស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាម នៅសហព័ន្ធរុស្ស៊ី និងបេឡារុស្ស រៀបចំសិក្ខាសាលាអនឡាញក្រោមប្រធានបទ “ជំរុញពាណិជ្ជកម្មទៅកាន់ទីផ្សារអឺរ៉ុប៖ ជំរុញការនាំចេញទៅកាន់សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស្ស”។
តាមតួលេខស្ថិតិបង្ហាញថាក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងរុស្ស៊ី សម្រេចបាន ១.៥៧ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៣៤% នៃឆ្នាំមុន។ មុខទំនិញនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់រុស្ស៊ីរួមមាន៖ ជលផល កាហ្វេ តែ គ្រាប់ស្វាយចន្ទី វាយនភណ្ឌ ស្បែកជើង។ល។
    |
 |
សិក្ខាសាលាស្ដីពីការជំរុញពាណិជ្ជកម្មទៅកាន់ទីផ្សារអឺរ៉ុប៖ ជំរុញការនាំចេញទៅកាន់សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស្ស (រូបថត៖ vnanet.vn) |
វៀតណាមនាំចូលពីរុស្សី នូវផលិតផលឧស្សាហកម្មសំខាន់ៗជាច្រើនដូចជា៖ ជី ធ្យូងថ្ម ប្រេងឆៅ លោហធាតុមិនមែនដែក ក៏ដូចជាគ្រឿងចក្រ និងឧបករណ៍សម្រាប់ការផលិត។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេសលើវិស័យកសិផល អាហារកែច្នៃ ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ ។
ក្រៅពីផលិតផលប្រពៃណីដូចជាជលផល កាហ្វេ និងអង្ករ វៀតណាមមានឱកាសពង្រីកការនាំចេញទៅកាន់ប្រទេសបេឡារុស្សនូវទំនិញដូចជាឧបករណ៍អេឡិចត្រូនិក ស្បែកជើង វាយនភ័ណ្ឌ និងអាហារបំប៉ន៕
បកប្រែដោយ Huyen Trang