ចូលរួមក្នុងបរិយាកាសដ៏រំភើបនៃកម្មវិធីអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥) ដែលប្រព្រឹត្តទៅនៅក្នុងប្រទេស ស្ថានទូតវៀតណាម និងតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅបរទេសក៏បានប្រារព្ធពិធីអបអរសាទរនិងជួបសំណេះសំណាលក្នុងឱកាសនេះ។

leftcenterrightdel
លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន អបអរសាទរតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន (រូបថត៖ VOV-Beijing)

ក្នុងពិធីដែលរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន លោកឯកអគ្គរដ្ឋទូត Pham Thanh Binh បានរំលឹកឡើងវិញដំណើរដ៏រុងរឿងរបស់សារព័ត៌មានបដិវត្តន៍វៀតណាម ដោយចាប់ផ្តើមពីការបង្កើតកាសែត Thanh Nien ក្នុងឆ្នាំ ១៩២៥ ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ។ លោកអះអាងថា អ្នកសារព័ត៌មានមិនត្រឹមតែរាយការណ៍ព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធជនលើសមរភូមិមនោគមវិជ្ជាទៀតផង” រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍប្រទេស។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Pham Thanh Binh បានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅចិនក្នុងការរួមដំណើរជាមួយស្ថានទូតផ្សព្វផ្សាយរូបភាពវៀតណាមដល់មិត្តចិន រួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងមិត្តភាព-ចិន។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dinh Toan Thang ថតរូបអនុស្សាវរីយ៍ជាមួយបណ្តាប្រធានទីភ្នាក់ងារសារព័ត៌មាននៅប្រទេសបារាំង (រូបថត៖ VOV-Paris)

នៅប្រទេសបារាំង ទីភ្នាក់ងារសារព័ត៌មាននានារួមមាន វិទ្យុសម្លេងវៀតណាម កាសែត Nhan Dan ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងទូរទស្សន៍វៀតណាម ប្រចាំប្រទេសបារាំង បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំប្រទេសបារាំងរៀបចំពិធីអបអរសាទរ។ នៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សារព័ត៌មានក្នុងការអភិវឌ្ឍប្រទេស និងសមាហរណកម្មអន្តរជាតិ ទន្ទឹមនឹងនោះ វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសបារាំង។ នោះគឺជាជំនាញវិជ្ជាជីវៈ ភាពមុតស្រួច និងរហ័សក្នុងការចាប់យកព័ត៌មាន ដើម្បីមានព័ត៌មាន អត្ថបទ និងរូបភាពជាច្រើន ផ្សព្វផ្សាយរូបភាពប្រទេស និងប្រជាជនវៀតណាម។

ក្នុងឱកាសនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបសំណេះសំណាលជាមួយតំណាងទីភ្នាក់ងារសារព័ត៌មានប្រចាំនៅប្រទេសស្វីស។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ លោក Alain Jourdan អគ្គនិពន្ធនាយកទស្សនាវដ្តី La Tribune des Nations និងជាសមាជិកនៃសមាគមអ្នកសារព័ត៌មានអង្គការសហប្រជាជាតិ (ACANU) និងលោក Jean Musy ប្រធានសមាគមអ្នកកាសែតបរទេសនៅប្រទេសស្វីស និង Liechtenstein (APES) បានសម្តែងនូវកិត្តិយសដែលបានចូលរួមពិធីសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានវៀតណាម និងបានចែករំលែកមនោសញ្ចេតនាជូនចំពោះប្រទេស និងប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan