ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រវៀតណាម និងប៉ូឡូញ បានសម្របសម្រួលដើម្បីធ្វើការស្រាវជ្រាវលើការអនុវត្តឧបករណ៍ចាប់សញ្ញាពីចម្ងាយ និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការតាមដានគុណភាពទឹកសមុទ្រនៅឈូងសមុទ្រ Ha Long និង Cua Luc ។

ទាំងនេះគឺជាតំបន់ទឹកយុទ្ធសាស្ត្រពីរក្នុងខេត្ត Quang Ninh មិនត្រឹមតែសម្បូរទៅដោយតម្លៃទេសភាព និងតម្លៃអេកូឡូស៊ីប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍របស់ខេត្តផងដែរ។

គម្រោងនេះត្រូវបានអនុវត្តន៍រួមគ្នាដោយមជ្ឈមណ្ឌលអវកាសវៀតណាម (បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម) និងវិទ្យាស្ថានភូគព្ភសាស្ត្រប៉ូឡូញ (បណ្ឌិត្យសភាវិទ្យាសាស្ត្រប៉ូឡូញ)។

leftcenterrightdel
ក្រុមស្រាវជ្រាវយកសំណាកទឹកសមុទ្រនៅឈូងសមុទ្រ Ha Long និង Cua Luc ( រូបថត៖ Dieu Thuy/VNA)

លោកបណ្ឌិត Vu Anh Tuan អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាមបានមានប្រសាសន៍ថា “ទិសដៅសំខាន់មួយបន្ទាប់គឺក្រុមនឹងដាក់ពង្រាយការស្រាវជ្រាវនេះយ៉ាងទូលំទូលាយនៅទូទាំងតំបន់សមុទ្ររបស់វៀតណាម។

ទោះបីជាតំបន់សមុទ្រនីមួយៗមានលក្ខណៈផ្ទាល់ខ្លួនក៏ដោយ ដោយមានកម្មវិធី និងក្របខ័ណ្ឌស្រាវជ្រាវដូចគ្នា វិធីសាស្ត្រគណនានានាអាចត្រូវបានកែតម្រូវដើម្បីនាំមកនូវលទ្ធផលត្រឹមត្រូវ និងសមស្រប។ គោលដៅចុងក្រោយគឺក្រុមនឹងបង្កើតប្រព័ន្ធដ៏ទូលំទូលាយមួយដើម្បីត្រួតពិនិត្យគុណភាពទឹកសមុទ្រជាបន្តបន្ទាប់។ ប្រព័ន្ធនេះនឹងផ្តល់ព័ត៌មានសំខាន់ៗដល់អ្នករៀបចំផែនការ ដោយផ្តល់ការព្រមានទាន់ពេលវេលាអំពីការបំពុលទឹក ជាពិសេសផលប៉ះពាល់លើសកម្មភាពវារីវប្បកម្ម និងវិស័យសេដ្ឋកិច្ចសមុទ្រផ្សេងទៀត”៕

បកប្រែដោយ Duy Hoan