គួររំលឹកថា មុននេះ នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែកក្កដា នគរបាលសង្កាត់ Nam Nha Trang បានទទួលព័រត៌មានពីលោកស្រីអនុសេនីយ៍ឯក Nguyen Thi Yen រើសបានកាបូបស្បែកពណ៌ត្នោត ដែលមានលុយជាច្រើន និងឯកសារផ្ទាល់ខ្លួនមួយចំនួន។ 

leftcenterrightdel
លោកស្រីអនុសេនីយ៍ឯក Nguyen Thi Yen (ឈរកណ្ដាល) ប្រគល់ទ្រព្យសម្បត្តិជូនជនបរទេសនៅទីស្នាក់ការនគរបាលសង្កាត់ Nam Nha Trang

បន្ទាប់ពីទទួលបានព័ត៌មាននេះ នគរបាលសង្កាត់ Nam Nha Trang បានស៊ើបអង្កេត និងបញ្ជាក់ថា ជនបរទេសដែលបាត់បង់ទ្រព្យសម្បត្តិនោះឈ្មោះ Rystaev Ilgis អាយុ៣១ឆ្នាំ ជនជាតិសាធារណរដ្ឋកៀហ្ស៊ីស្ថាន ដែលកំពុងរស់នៅក្នុងមូលដ្ឋាន។

ដោយទទួលបានទ្រព្យសម្បត្តិ និងឯកសារវិញ លោក Rystaev Ilgis បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីវរសេនីយ៍ឯក Nguyen Thi Yen និងនគរបាលសង្កាត់ Nam Nha Trang។ សកម្មភាពរបស់លោកស្រីវរសេនីយ៍ឯក Nguyen Thi Yen បានបង្ហាញនូវអត្ដចរិតដ៏ថ្លៃថ្នូរបស់កងទ័ពអ៊ំ ហូ រួមចំណែករីកសាយភាយរូបភាពយោធិនបដិវត្តន៍ដល់មិត្តអន្តរជាតិ។

បកប្រែដោយ Pham Diep