គិតជាមធ្យម ក្នុងឆមាសទីមួយនៃឆ្នាំនេះ GDP បានកើនឡើង ៧.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតនៃឆមាសទីមួយ ក្នុងដំណាក់កាលឆ្នាំ ២០១១-២០២៥។

ស្តីអំពីអត្រាកំណើនសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ លោកស្រី Nguyen Thi Huong ប្រធាននាយកដ្ឋានស្ថិតិបានមានប្រសាសន៍ថា កំណើន GDP របស់វៀតណាមគឺខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងនោះ វិស័យកសិកម្ម និងជលផលរក្សាបាននូវកំណើនស្ថិរភាព ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក និងបម្រើការនាំចេញ។ វិស័យឧស្សាហកម្មសម្រេចបាននូវកំណើនខ្ពស់។

leftcenterrightdel
លោកស្រី Nguyen Thi Huong ប្រធាននាយកដ្ឋានស្ថិតិជូនដំណឹងអំពីអត្រាកំណើនសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែដើមឆ្នាំ (រូបថត៖ congthuong.vn)

សូចនាករស្ថិតិបង្ហាញថា ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុកបន្តមានស្ថិរភាព អតិផរណា ត្រូវបានគ្រប់គ្រងក្នុងកម្រិតដ៏សមស្រម ការផ្គត់ផ្គង់និងតម្រូវការនៃទំនិញសំខាន់ៗ ត្រូវបានធានា សកម្មភាពពាណិជ្ជកម្មក្នុងស្រុករក្សាបាននូវអត្រាកំណើនខ្ពស់គួរសម។ ចំនួនភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀតណាមទទួលបានកំណើនខ្ពស់។ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងជលផលបន្តជាសសរស្តម្ភដ៏រឹងមាំនៃខឿនសេដ្ឋកិច្ច ជាមួយនឹងកំណើនប្រកបដោយស្ថិរភាព ធានាការផ្គត់ផ្គង់ស្បៀងអាហារ ទំនិញសំខាន់ៗក្នុងស្រុក និងការបង្កើនការនាំចេញ។ ផលិតកម្មឧស្សាហកម្មមានអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សុខុមាលភាពសង្គមត្រូវបានយកចិត្តទុកដាក់ និងអនុវត្តឱ្យបានទាន់ពេលវេលា និងទូលំទូលាយ៕

បកប្រែដោយ Thanh Cong