វៀតណាមស្វាគមន៍ Erex Group (ជប៉ុន) ចូលមកវិនិយោគ និងអភិវឌ្ឍថាមពលជីវម៉ាស
កប.អនឡាញ - លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានស្នើឲ្យ Erex បន្តពង្រីកការវិនិយោគ និងផ្ទេរបច្ចេកវិទ្យាសម្រាប់គម្រោងដុតធ្យូងថ្ម និងជីវម៉ាស និងគាំទ្រវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថាមពល។
នាថ្ងៃទី ៤ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Honna Hitoshi ប្រធាន និងជាអគ្គនាយក Erex Group (ជប៉ុន) ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ថាមពលជីវម៉ាសនៅវៀតណាម។
    |
 |
លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung ទទួលជួបលោក Honna Hitoshi ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Erex Group ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ថាមពលជីវម៉ាស (រូបថត៖ VGP/Thu Sa) |
Erex គឺជាសាជីវកម្មជប៉ុនឈានមុខគេមួយនៅក្នុងថាមពលជីវម៉ាស។ នៅប្រទេសវៀតណាម ក្រុមហ៊ុន Erex បាននិងកំពុងអនុវត្តគម្រោងចំនួន ៣ គឺ រោងចក្រថាមពលជីវម៉ាស Hau Giang, រោងចក្រថាមពលជីវម៉ាស Yen Bai, រោងចក្រថាមពលជីវម៉ាស Tuyen Quang ។
ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Erex ក្នុងការនាំយកបច្ចេកវិទ្យាថាមពលជីវម៉ាសមកវៀតណាម លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានអះអាងថា គម្រោងទាំងនេះនឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍វិស័យថាមពលរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យ ក្រុមហ៊ុនបន្តពង្រីកការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាសម្រាប់គម្រោងដុតធ្យូងថ្ម និងជីវម៉ាស និងជួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថាមពល។
រីឯខ្លួនវិញ លោក Honna Hitoshi បានលើកឡើងខ្លឹមសារ និងសំណើមួយចំនួនទាក់ទងនឹងថាមពលជីវម៉ាស ហើយបាននិយាយថា ក្រុមហ៊ុន Erex នឹងផ្តល់អាហារូបករណ៍ជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងឧស្សាហកម្មថាមពលកកើតឡើងវិញ និង semiconductor ៕
បកប្រែដោយ Duy Hoan