អញ្ជើញចូលរួម និងដឹកនាំពិធីនេះ មានលោកឧត្តមសេនីយ៍ឯក Le Quoc Hung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងនគរបាល អនុប្រធានគណៈកម្មការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។

ចាប់តាំងពីការបោះពុម្ពផ្សាយលើកទីមួយ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១០ ទស្សនាវដ្ដីសិទ្ធិមនុស្សវៀតណាម បានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីការការពារសិទ្ធិមនុស្សរបស់វៀតណាមដល់ថ្នាក់ដឹកនាំក្នុងប្រព័ន្ធនយោបាយ និងស្ថាប័នតំណាងរបស់វៀតណាមនៅបរទេស រួមចំណែកលើកកម្ពស់ការយល់ដឹងរួមអំពីទស្សនៈ គោលការណ៍ និងគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម ក៏ដូចជាការខិតខំដើម្បីការពារសិទ្ធិមនុស្សនៃប្រព័ន្ធនយោបាយទាំងមូល។

leftcenterrightdel
 

leftcenterrightdel
ប្រតិភូចូលរួមពិធី

តាងនាមថ្នាក់ដឹកនាំក្រសួងនគរបាល និងគណៈកម្មការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោកឧត្តមសេនីយ៍ឯក Le Quoc Hung បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងការរួមចំណែករបស់ទស្សនាវដ្តីក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។ លោកបានបញ្ជាក់ថា ទស្សនាវដ្តីដើរតួនាទីសំខាន់ក្នុងការឃោសនាអំពីសិទ្ធិមនុស្ស និងផ្តល់ឯកសារដ៏មានតម្លៃសម្រាប់អង្គភាព និងមូលដ្ឋានក្នុងការធានា និងការតស៊ូដើម្បីសិទ្ធិមនុស្ស។ លោកស្នើឲ្យទស្សនាវដ្តីបន្តក្ដាប់ស្ថានភាព បង្កើនការសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរថ្មីនូវរូបភាព និងខ្លឹមសារនៃអត្ថបទ ព្រមទាំងអនុវត្តក្នុងការងារជាក់ស្តែងនៃមូលដ្ឋាន និងអង្គភាព។

ពិធីនេះក៏ជាឱកាសមួយសម្រាប់បង្ហាញពីការដឹងគុណដល់កម្មាភិបាល អ្នកនិពន្ធ និងសហការីគ្រប់ជំនាន់ដែលបានរួមចិត្តរួមកម្លាំងជាមួយទស្សនាវដ្តី ហើយក៏ជាឱកាសសម្រាប់ប្រតិភូ អ្នកជំនាញ ថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននានា ផ្លាស់ប្តូរយោបល់ ដើម្បីតម្រង់ទិសសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទស្សនាវដ្តីនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh