នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងកសិកម្មនៃប្រទេសទាំងពីរបង្កើតក្រុមការងារចម្រុះមួយ សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តកិច្ចសន្យាកម្រិតខ្ពស់ រួមទាំងការបើកទីផ្សារបន្ថែមទៀតសម្រាប់កសិផលដែលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ជំរុញការវិនិយោគកសិកម្មនៅនឹងកន្លែង បង្កើតភាពជាដៃគូក្នុងការផលិត និងប្រើប្រាស់កាហ្វេ បង្កើតយីហោកាហ្វេរួម វៀតណាម-ប្រេស៊ីល បង្កើតភាពជាដៃគូលើសន្តិសុខស្បៀង ដែលក្នុងនោះវៀតណាមផ្គត់ផ្គង់អង្ករដល់ប្រេស៊ីល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានជំនួបជាមួយលោក Carlos Fávaro រដ្ឋមន្ត្រីក្រសួងកសិកម្មប្រេស៊ីល (រូបថត៖ baochinhphu.vn)

លោក Carlos Fávaro រដ្ឋមន្ត្រីក្រសួងកសិកម្មប្រេស៊ីល បានអះអាងថា ប្រេស៊ីលត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរបញ្ជីផលិតផលដែលជាប្រៀបខ្លាំងរបស់ខ្លួន ដើម្បីរួមជាមួយវៀតណាម កំណត់ផែនទីបង្ហាញផ្លូវសម្រាប់បើកទីផ្សារកសិផលរបស់ភាគីទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានប្រសាសន៍ក្នុងពិធីនាំចេញសាច់គោប្រេស៊ីលជាលើកដំបូងទៅកាន់ប្រទេសវៀតណាម (រូបថត៖ baochinhphu.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Carlos Fávaro រដ្ឋមន្ត្រីបានចូលរួមពិធីកត់សម្គាល់កុងតឺន័រសាច់គោដំបូងរបស់ប្រេស៊ីលនាំចេញទៅវៀតណាម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា ព្រឹត្តិការណ៍នេះ រួមជាមួយនឹងការនាំចេញត្រីត្រា បាសា និងត្រីកន្រ្តប់ពីវៀតណាមទៅកាន់ប្រទេសប្រេស៊ីលក្នុងឱកាសនេះបញ្ជាក់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang