អត្ថបទនេះត្រូវបានចុះផ្សាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសប្រេស៊ីល ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយឆ្នាំ ២០២៥។

ក្នុងអត្ថបទ កាសែតបានអត្ថាធិប្បាយថា ទំនាក់ទំនងវៀតណាម-ប្រេស៊ីល កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជានិមិត្តរូបដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ក្នុងពិភពពហុប៉ូល និងប្រកួតប្រជែង។ ជាមួយនឹងព្រឹត្តិការណ៍សំខាន់នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ ២០២៤ វៀតណាម និងប្រេស៊ីលកំពុងបើកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ក្នុងនោះ វៀតណាមជាតារាកំពុងរះនៅអាស៊ី ភ្លឺស្វាងជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចលេចធ្លោ និងតួនាទីយុទ្ធសាស្ត្រសំខាន់កាន់តែខ្លាំងឡើង។

leftcenterrightdel
នាថ្ងៃទី ៥ ខែកក្កដា គេហទំព័រ INVERTA របស់ប្រេស៊ីល បានចុះផ្សាយអត្ថបទជាភាសាព័រទុយហ្គាល់ដែលមានចំណងជើងថា “ការទូតពហុភាគីរបស់វៀតណាម - ដំណើរនៃការធ្វើសមាហរណកម្មពិភពលោក និងការបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អនៅ BRICS 2025”  (រូបថត៖ baochinhphu.vn)

អត្ថបទរបស់ Novaresistencia បានសង្កត់ធ្ងន់ថា ទំហំពាណិជ្ជកម្មរវាងវៀតណាម និងប្រេស៊ីល បានកើនឡើងយ៉ាងខ្លាំងពី ១.៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១១ ដល់ជាង ៧.៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ដែលជាការកើនឡើងច្រើនជាង ៥ ដងក្នុងរយៈពេលជាងមួយទសវត្សរ៍។ កំណើននេះឆ្លុះបញ្ចាំងពីការបំពេញបន្ថែមជាយុទ្ធសាស្ត្ររវាងខឿនសេដ្ឋកិច្ចទាំងពីរ ខណៈដែលវៀតណាមពង្រឹងតួនាទីរបស់ខ្លួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ អត្ថបទនេះបញ្ជាក់ថា ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចទំនើបរបស់ខ្លួន វៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល ថាមពលស្អាត និងបច្ចេកវិទ្យាជីវសាស្ត្រ។ លើសពីនេះទៀត ជាមួយនឹងអត្រាកំណើនយ៉ាងឆាប់រហ័ស ទីតាំងយុទ្ធសាស្ត្រ និងបណ្តាញទូលំទូលាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាមដើរតួនាទីយ៉ាងសំខាន់ជាស្ពានតភ្ជាប់រវាងប្រេស៊ីល និងអាស៊ី៕

បកប្រែដោយ Huyen Trang