ត្រៀមសម្រាប់សប្តាហ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
កប.អនឡាញ - នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) កិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន (SOM) បានប្រព្រឹត្តទៅដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ (AMM-58) និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្តីទី SOM អាស៊ាន វៀតណាម បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ។
កិច្ចប្រជុំបានពិនិត្យរបៀបវារៈ និងការងារភស្តុភារសម្រាប់ AMM-58 និងកិច្ចប្រជុំពាក់ព័ន្ធ។ យោងតាមកម្មវិធី AMM-58 និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និបាត Kuala Lumpur ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ាន ទីម័រខាងកើត និងដៃគូអាស៊ានចំនួន ១៧ ផងដែរ។ រដ្ឋមន្ត្រីនឹងចូលរួមសកម្មភាពប្រមាណ ២០ ក្នុងក្របខណ្ឌអាស៊ាន អាស៊ាន+១ អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។
    |
 |
លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្តីទី SOM អាស៊ាន វៀតណាម បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ |
មានប្រសាសន៍ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Tran Duc Binh និងប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រធានម៉ាឡេស៊ីក្នុងការសម្របសម្រួល និងដឹកនាំកិច្ចសហប្រតិបត្តិការអាស៊ានដើម្បីសម្រេចបាននូវភាពជឿនលឿនជាច្រើន កំណត់ជាបណ្តើរៗនូវទិសដៅនៃ “បរិយាប័ន្ន និងនិរន្តរភាព”។ លោកឯកអគ្គរដ្ឋទូត Tran Duc Binh ក៏បានពិភាក្សាជាមួយប្រធាន SOM នៃប្រទេសនានានូវខ្លឹមសារជាក់លាក់ជាច្រើនទាក់ទងនឹងការឆ្លើយតបរបស់អាស៊ានចំពោះការប្រែប្រួលភូមិសាស្ត្រសេដ្ឋកិច្ច ការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងដៃគូដែលមានស្រាប់ និងសំណើបង្កើតដៃគូថ្មី ក៏ដូចជានីតិវិធី និងដំណើរការទទួលយកទីម័រខាងកើតជាសមាជិកអាស៊ាន។
នៅថ្ងៃទី ៧ ខែកក្កដាផងដែរ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) បានប្រព្រឹត្តទៅ។
នាថ្ងៃទី ៨ កក្កដា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសកម្មភាពដំបូងក្នុងក្របខ័ណ្ឌ AMM-58។
បកប្រែដោយ Duy Hoan