នាថ្ងៃទី ៦ កក្កដា កាសែតអាហ្សង់ទីន Reporte Asia បានចុះផ្សាយអត្ថបទវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមនៅវេទិកាពហុភាគីដោយមានពីរអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (២០០៨-២០០៩, ២០២០-២០២១) ដោយមានគំនិតផ្តួចផ្តើមស្តីពីសន្តិភាព ការការពារស្ត្រី និងកុមារក្នុងជម្លោះ និងការលើកកម្ពស់ការផ្សះផ្សាក្នុងតំបន់។

leftcenterrightdel
អត្ថបទវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមនៅវេទិកាពហុភាគីក្នុងកាសែត Reporte Asia របស់អាហ្សង់ទីននាថ្ងៃទី ៦ កក្កដា (រូប​ថត៖ VNA)

អត្ថបទរបស់ Reporte Asia ដែលជាគេហទំព័រអំពីអាស៊ី បោះពុម្ពផ្សាយនៅប្រទេសអាហ្សង់ទីន បានសង្កត់ធ្ងន់ថា វៀតណាមបានកាន់តួនាទីជាប្រធានអាស៊ាន (១៩៩៨, ២០១០, ២០២០) ធ្វើជាម្ចាស់ផ្ទះវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (២០០៦, ២០១៧) និងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (២០១៤-២០២៥)។ វៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាមួយក្រុមពេទ្យយោធា និងកងវិស្វកម្មវៀតណាមនៅស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និង Abyei រួមចំណែកតិចតួចដល់សន្តិភាពពិភពលោក ស្របតាមស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់ប្រជាជនអាមេរិកឡាទីន។

នៅអាមេរិកឡាទីន វៀតណាមបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការជាច្រើន ដូចជាសហគមន៍នៃរដ្ឋអាមេរិកឡាទីន និងការាបៀន (CELAC) ឬទីផ្សាររួមនៃភាគខាងត្បូង (Mercosur) ក្នុងគោលបំណងតភ្ជាប់បណ្តាប្រទេសដើម្បីផលប្រយោជន៍រួម។ ជាមួយបណ្តាប្រទេសក្នុងតំបន់ វៀតណាមក៏សហការលើវិស័យជាច្រើនតាំងការផ្លាស់ប្តូរកសិផល ការចែករំលែកបច្ចេកទេសកសិកម្ម ការរៀនសូត្រគំរូអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដំណើរការសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យរបស់វៀតណាមគឺដោយសារគោលនយោបាយការបរទេសពហុភាគីរបស់ខ្លួន៕

បកប្រែដោយ Duy Hoan