leftcenterrightdel
ស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមនៅអង់គ្លេស សហការជាមួយអង្គភាពអាជីវកម្ម TT Meridian រៀបចំសប្តាហ៍ផ្លែគូលែននៅទីក្រុងឡុងដ៍ (រូបថត៖ vnanet.vn)

សប្តាហ៍ផ្លែគូលែនរៀបចំដោយស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមនៅអង់គ្លេស និងអង្គភាពអាជីវកម្ម TT Meridian នៅអង់គ្លេស ដែលនាំចូលផ្លែឈើស្រស់វៀតណាម បានបង្កើតឱកាសសម្រាប់អ្នកប្រើប្រាស់អង់គ្លេសភ្លក់រសជាតិផ្លែគូលែនដែលមានគុណភាពខ្ពស់ដែលនាំចូលជាផ្លូវការទៅអង់គ្លេសពីប្រទេសវៀតណាម ទន្ទឹមនឹងនោះ ផ្សព្វផ្សាយកសិកម្ម និងវប្បធម៌វៀតណាមផងដែរ។

leftcenterrightdel
ក្នុងអំឡុងសប្តាហ៍ផ្លែគូលែន ផ្សារទំនើបវៀតណាមនៅទីក្រុងឡុងដ៍ បង្ហាញផ្ទាំងផ្សព្វផ្សាយអំពីគុណភាពនៃផ្លែគូលែនរបស់វៀតណាម (រូបថត៖ vnanet.vn)

ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ផ្សារទំនើបនានាក៏បានបញ្ចុះតម្លៃផ្លែគូលែនស្រស់ ដើម្បីណែនាំផ្លែឈើប្រចាំតំបន់របស់វៀតណាមដល់អ្នកប្រើប្រាស់អង់គ្លេស។ គេហទំព័រ www.vietnameselychee.uk ត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានអំពីផ្លែគូលែនវៀតណាម ក៏ដូចជាបណ្តាញផ្សារទំនើបដែលលក់ផ្លែឈើប្រចាំតំបន់ត្រូពិចនេះនៅទីក្រុងឡុងដ៍ និងទីក្រុងផ្សេងៗទៀត។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីផ្លែឈើត្រូពិចពីប្រទេសវៀតណាម៕

បកប្រែដោយ Huyen Trang