គណៈប្រតិភូចរចាវៀតណាមដឹកនាំដោយ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដែល​មានការចូលរួមពីសមាជិកនៃគណៈប្រតិភូចរចា និងតំណាងក្រសួង ស្ថាប័ននានារួមមាន៖ ក្រសួងនគរបាល ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ ក្រសួងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្មនិងបរិស្ថាន ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រសួងយុត្តិធម៌ និងធនាគាររដ្ឋ។

ក្នុងរយៈពេល ៤ ថ្ងៃនៃការចរចា គណៈប្រតិភូចរចាវៀតណាម និងអាមេរិកសម្រេចបានវឌ្ឍនភាពជាច្រើន ដោយកាត់បន្ថយគម្លាតលើគ្រប់វិស័យនៃការចរចា។

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម  ជួបចរចាក្នុងពេលតែមួយ ជាមួយលោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកផង និងលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មអាមេរិកផង

ភាគីទាំងពីរមានការពិភាក្សាដោយស្មោះត្រង់ និងស្ថាបនាលើបញ្ហាដែលមានការយកចិត្តទុកដាក់របស់ប្រទេសនីមួយៗ ដូចមានចែងក្នុងឯកសារឆ្លើយតបដែលវៀតណាមបានផ្ញើជូនសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ បានចំណាយពេលស្តាប់ការវិភាគ និងការពន្យល់ សំដៅ​ឆ្ពោះទៅរកដំណោះស្រាយសមស្រប ដែលភាគីទាំងពីរអាចទទួលយកបាន។

នារសៀលថ្ងៃធ្វើការទី ៤ (ការប្រជុំចុងក្រោយក្នុងកិច្ចចរចាបច្ចេកទេស) លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានជួបចរចាក្នុងពេលតែមួយជាមួយលោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកផង និងលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មអាមេរិកផង។ នេះជាលើកទីមួយហើយដែលសហរដ្ឋអាមេរិកបានលើកឡើងរូបភាពនៃការចរចាថ្នាក់រដ្ឋមន្ត្រីតាមវិធីបែបនេះ។

ក្នុងសម័យប្រជុំចរចាដោយឈរលើលទ្ធផលនៃកិច្ចចរចាររយៈពេល៤ថ្ងៃរវាងភាគីទាំងពីរ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានលើកឡើងនូវគំនិតមួយចំនួនដើម្បីជំរុញដំណើរការ និងដាក់ចេញលទ្ធផលចរចា។

លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក និងលោកឯកអគ្គរដ្ឋទូត Jamieson Greer សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចរចា ហើយបានឯកភាពចំពោះគំនិតដែលលើកឡើងដោយលោក Nguyen Hong Dien ដែលចាត់ទុកថានេះជាមូលដ្ឋានសំខាន់សម្រាប់ភាគីទាំងពីរបន្តពិភាក្សាលើការងារចាំបាច់ដើម្បីជំរុញការសម្រេចបាននូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan