នៅទីនេះ ក្រុមបេសកកម្មបានជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមមួយចំនួនដែលតំណាងសមាគមធំៗ និងទៅទស្សនាមូលដ្ឋានអាជីវកម្មគំរូមួយចំនួនរបស់អាណិកជនវៀតណាម។

យោងតាមលោក Vu Ho ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានឲ្យដឹងថា បច្ចុប្បន្ន អាណិកជនវៀតណាមប្រមាណ ៣៥ ម៉ឺននាក់ កំពុងរស់នៅ សិក្សា និងធ្វើការនៅខេត្ត-ក្រុងជាច្រើននៃប្រទេសកូរ៉េខាងត្បូង។ អាណិកជនវៀតណាមភាគីច្រើនរស់នៅនៅទីក្រុង Seoul ទីក្រុង Incheon ខេត្ត Gyeongbuk ខេត្ត Gyeongnam ទីក្រុង Busan... 

leftcenterrightdel
ក្រុមបេសកកម្មជាមួយឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល និងតំណាងសមាគមជនវៀតណាម និងអាណិកជនវៀតណាមនៅកូរ៉េខាងត្បូង

បណ្ដាសមាគមជនវៀតណាមនៅកូរ៉េខាងត្បូង ត្រូវបានបង្កើតឡើងតាមវិស័យ ហើយដំណើរការកាន់តែមានប្រសិទ្ធភាព។ នាពេលកន្លងមកនេះ ដោយមានការគាំទ្រពីគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស និងស្ថានទូត សមាគមទាំងឡាយបានរៀបចំសកម្មភាពជាច្រើនដើម្បីជួយសហគមន៍រក្សាស្ថិរភាពជីវភាពរស់នៅ បង្កើតនិងរក្សាថ្នាក់បង្រៀនភាសាវៀតណាម បង្កើនជំនួបប្រាស្រ័យប្រជាជន ផ្សព្វផ្សាយវប្បធម៌ ជំរុញការវិនិយោគ តាមរយៈនោះ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ក្រុមបេសកកម្មបានស្តាប់ ទទួលយកមតិយោបល់ និងសំណើរបស់អាណិកជន ហើយអះអាងថា នាពេលខាងមុខ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តការងារសហគមន៍ ដើម្បីបំពេញបំណងប្រាថ្នា និងសេចក្តីប្រាថ្នាស្របច្បាប់របស់អាណិកជនវៀតណាម៕

បកប្រែដោយ Thuy Anh