“ដើម្បីវៀតណាមបៃតងមួយ”៖ ដាំដើមឈើ និងអភិវឌ្ឍព្រៃកោងកាងនៅខេត្ត Soc Trang
កប.អនឡាញ - ក្នុងសកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ / ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥) នាថ្ងៃទី ១៤ ខែមិថុនា នៅខេត្ត Soc Trang កាសែត Kinh te & Do thi, អង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាម (ActionAid) និងមូលនិធិគាំទ្រកម្មវិធី គម្រោងសុខុមាលភាពសង្គមវៀតណាម (AFV) បានរៀបចំកម្មវិធី “ដើម្បីវៀតណាមបៃតងមួយ”។
ប្រជាជន និស្សិត និងអាជ្ញាធរមូលដ្ឋានបានដាំដើមឈើជាង ២,០០០ ដើមនៅទីរួមខេត្ត Vinh Chau ខេត្ត Soc Trang រួមចំណែកការពារប្រព័ន្ធអេកូឡូស៊ី អភិវឌ្ឍព្រៃកោងកាង និងផ្សព្វផ្សាយសារអំពីការការពារបរិស្ថានប្រកបដោយនិរន្តរភាព។
    |
 |
និស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាល័យ Can Tho ចូលរួមដាំព្រៃឈើនៅទីរួមខេត្ត Vinh Chau (រូបថត៖ kinhtedothi.vn) |
សកម្មភាពនេះគឺជាផ្នែកមួយនៃគម្រោងលើកកម្ពស់សមត្ថភាពរបស់ប្រជាជនក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ជាមួយនឹងផ្ទៃដីជាង ៣,៨០០ ហិកតា ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាជននៅទីរួមខេត្ត Vinh Chau ខេត្ត Soc Trang ជួយកាត់បន្ថយរលក ការពារទំនប់ទឹកសមុទ្រ និងឆ្នេរសមុទ្រពីជំនោរខ្ពស់ ផ្តល់ការចិញ្ចឹមជីវិតដល់ប្រជាជន ក៏ដូចជាបង្កើតផលិតផលពីឈើ ឬអនុផលព្រៃឈើ។
កម្មវិធីនេះក៏មានគោលបំណងបញ្ជាក់ថា សារព័ត៌មានបន្តរួមចំណែកលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការការពារបរិស្ថាន និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើការរស់នៅរបស់ប្រជាជន៕
បកប្រែដោយ Huyen Trang