leftcenterrightdel
តំបន់កងឆ្មាំសមុទ្រលេខ២ នាំយកទូកនេសាទទៅកាន់ទីតាំងសុវត្ថិភាព

* នៅថ្ងៃទី១២ ខែមិថុនា តំបន់កងឆ្មាំសមុទ្រលេខ ២ បានជួយទាញទូកនេសាទខូចចំនួន ៣ គ្រឿង ទៅកាន់ទីតាំងសុវត្ថិភាព។ កងទ័ពការពារព្រំដែនខេត្ត Quang Ngai បានជួយនាវិក ៣ នាក់នៅលើទូកនេសាទផ្លាកលេខ NA ៩៤០៣១ TS (ដោយទឹកចូលក្នុងទូកនេសាទ) ទៅកាន់ទីទួលមានសុវត្ថិភាព។

* នាថ្ងៃទី ១២ មិថុនា នៅភូមិ Mit Cat ឃុំ Kim Thuy ស្រុក Le Thuy ខេត្ត Quang Binh (បច្ចុប្បន្នជាខេត្ត Quang Tri) ទឹកស្ទឹងបានហក់ឡើងយ៉ាងលឿនដែលបណ្តាលឲ្យផ្ទះជាច្រើនរងការជន់លិចយ៉ាងខ្លាំង។ ភ្លាមៗ ប៉ុស្ដិ៍ការពារព្រំដែន Lang Ho នៃកងទ័ពការពារព្រំដែនខេត្ត Quang Binh បានដាក់ពង្រាយកងកម្លាំងជួយជម្លៀសក្រុមគ្រួសារចំនួន ១០ គ្រួសារដែលមានមនុស្សចំនួន ៥២ នាក់ ទៅទីទួលមានសុវត្ថិភាព៕

បកប្រែដោយ Pham Diep