កងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងឈានទៅមុខក្នុងការការពារមូលដ្ឋានគ្រឹះមនោគមន៍វិជ្ជារបស់បក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - នាថ្ងៃទី ១១ ខែមិថុនា វិទ្យាស្ថាននយោបាយ (ក្រសួងការពារប្រទេសវៀតណាម) បានសហការជាមួយនាយកដ្ឋានឃោសនាអប់រំ (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម) និងអនុគណៈកម្មាធិការការពារជាតិ - សន្តិសុខ - កិច្ចការបរទេស (ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបក្សកុម្មុនិស្តវៀតណាម) រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “កំណត់និងប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព ការពារមូលដ្ឋានគ្រឹះមនោគមន៍វិជ្ជារបស់បក្សនាបច្ចុប្បន្ន”។
សិក្ខាសាលានេះបានទាក់ទាញការចូលរួមពីប្រតិភូជាង ១៦០ នាក់នៅក្នុង និងក្រៅកងទ័ព។ មតិយោបល់នៃប្រតិភូទាំងឡាយបានផ្តោតទៅលើការវិភាគលើបញ្ហាសំខាន់ក្នុងការប្រយុទ្ធដើម្បីការពារមូលដ្ឋានគ្រឹះមនោគមន៍វិជ្ជារបស់បក្សនាបច្ចុប្បន្ន ធ្វើឲ្យបំភ្លឺឧបាយកល និងល្បិចកលរបស់កម្លាំងអរិភាពក្នុងការបំភ្លៃលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ និងលុបចោលតួនាទីដឹកនាំរបស់បក្ស ជាពិសេសតាមអ៊ីនធឺណិត។ អ្នកវិទ្យាសាស្ត្របានអះអាងថា កងទ័ពប្រជាជនវៀតណាមតែងតែជាកម្លាំងស្នូល និងឈានទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព ផ្តល់យោបល់ និងលើកឡើងដំណោះស្រាយយុទ្ធសាស្ត្រ ជាពិសេសលើវិស័យការពារជាតិ និងសន្តិសុខ។
មានប្រសាសន៍ក្នុងសិក្ខាសាលា លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Dang Sy Loc នាយកវិទ្យាស្ថាននយោបាយ បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អរិភាព និងការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស គឺជាភារកិច្ចសំខាន់របស់បក្សទាំងមូល កងទ័ពទាំងមូល ប្រជាជនទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។ បណ្ដាវិទ្យាស្ថាន និងសាលាគប្បីអនុវត្តលទ្ធផលដែលទទួលបានក្នុងសិក្ខាសាលាប្រកបដោយប្រសិទ្ធភាព ក្នុងការបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការបំពេញភារកិច្ច៕
បកប្រែដោយ Thuy Anh