លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួប លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នៅល្ងាចថ្ងៃទី ៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ។