រៀបចំការហ្វឹកហាត់ដង្ហែក្បួនព្យុហយាត្រាប្រកបដោយប្រសិទ្ធភាព និងធានាសុវត្ថិភាពជាដាច់ខាត
កប.អនឡាញ - នាព្រឹកថ្ងៃទី៩ មិថុនា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាលេខ៤ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយបណ្តាកងកម្លាំងចូលរួមដង្ហែក្បួនព្យុហយាត្រា ក្នុងឱកាសរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ សីហា ឆ្នាំ១៩៤៥ / ថ្ងៃទី ១៩ សីហា ឆ្នាំ២០២៥) ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី២ កញ្ញា ឆ្នាំ២០២៥)។