សិក្ខាសាលានេះសំដៅបម្រើជាការត្រៀមលក្ខណៈសម្រាប់ការអនុវត្តគម្រោង ODA "ជំរុញទេសចរណ៍អេកូឡូស៊ី និងអត្តសញ្ញាណវប្បធម៌ជនជាតិនៅឧទ្យានជាតិ Cuc Phuong" ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េខាងត្បូង។ គម្រោងនេះដែលស្នើឡើងដោយអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង ដែលមានថវិកាសរុបជាង ៣.៤៥ លានដុល្លារអាមេរិក គឺមានសារៈសំខាន់ក្នុងការតម្រង់ទិសឆ្ពោះទៅរកគំរូទេសចរណ៍អេកូឡូស៊ីដែលមានតម្លៃខ្ពស់ និងផលប៉ះពាល់ទាប រួមចំណែកដល់ការអភិរក្សធម្មជាតិ ការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងការអភិវឌ្ឍជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាជនក្នុងតំបន់។

leftcenterrightdel
ឧទ្យានជាតិ Cuc Phuong (រូបថត៖ មន្ទីរទេសចរណ៍ Ninh Binh)

នៅក្នុងសិក្ខាសាលានេះ ប្រតិភូផ្តោតលើការស្រាវជ្រាវ និងពិភាក្សាអំពីខ្លឹមសារនៃយុទ្ធសាស្ត្រផ្អែកលើសហគមន៍សម្រាប់ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីដោយជោគជ័យ ការសិក្សាគំរូលេចធ្លោនៅក្នុង ODA ទេសចរណ៍នៅក្នុងតំបន់គម្រោង... Cuc Phuong គឺជាមជ្ឈមណ្ឌលសម្រាប់អភិរក្សប្រភេទសត្វកម្រជាច្រើន ដែលមានព្រៃស្បាតស្រាង និងប្រព័ន្ធអេកូឡូស៊ីថ្មកំបោរតែមួយគត់។ គម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនប្រមាណ ១០០,០០០ នាក់នៅក្នុងតំបន់ទ្រនាប់ Cuc Phuong ដែលក្នុងនោះក្រុមជនជាតិ Muong មានចំនួន ៨០%៕

បកប្រែដោយ Thanh Cong