កម្មវិធីរយៈពេលមួយខែនេះ ត្រូវបានអនុវត្តរួមគ្នាដោយក្រុមហ៊ុនទេសចរណ៍ Vietravel វេទិកាទេសចរណ៍អនឡាញឥណ្ឌា MakeMyTrip និងក្រុមហ៊ុនអាកាសចរណ៍ Air India។

leftcenterrightdel
ក្រុមភ្ញៀវទេសចរឥណ្ឌាដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម (រូបថត៖ Vietravel)

នេះនឹងជាជំហានយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាម និងឥណ្ឌា ដោយផ្សព្វផ្សាយអំពីរូបភាពនៃប្រទេសវៀតណាមនៅលើផែនទីទេសចរណ៍ពិភពលោក។ ដើម្បីត្រៀមរៀបចំសម្រាប់កម្មវិធីនេះ Vietravel បានរចនាកញ្ចប់ដំណើរកម្សាន្តរយៈពេល ៥ ថ្ងៃ ៤ យប់ជាពិសេសសម្រាប់ក្រុមភ្ញៀវទេសចរឥណ្ឌា រួមទាំងសណ្ឋាគារ មធ្យោបាយធ្វើដំណើរ មគ្គុទ្ទេសក៍ទេសចរណ៍ សំបុត្រចូលទស្សនា សេវាកម្មម្ហូបអាហារ និងគោលដៅទេសចរណ៍ទាក់ទាញដ៏លេចធ្លោបំផុតនៅកោះ Phu Quoc។

លើសពីនេះកម្មវិធី Gala Dinner – Bollywood Night តាមរចនាបថវប្បធម៌ឥណ្ឌានឹងនាំមកនូវការឆ្លងកាត់បទពិសោធន៍ថ្មីៗជាច្រើនដល់ភ្ញៀវទេសចរ៕

បកប្រែដោយ Huyen Trang